• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីធ្វើមាតុភូមិនិវត្តន៍ អដ្ឋិធាតុទាហានអាមេរិក

នាថ្ងៃទី ២៩ ខែកក្កដា ពិធីធ្វើមាតុភូមិនិវត្តន៍ អដ្ឋិធាតុទាហានអាមេរិកដែលបាត់ខ្លួនក្នុងសង្គ្រាមវៀតណាម (MIA) លើកទី ១៦២ បានប្រព្រឹត្តទៅនៅអាកាសយានដ្ឋានអន្តរជាតិ Da Nang ទីក្រុង Da Nang ប្រទេសវៀតណាម។

តំណាងភាគីវៀតណាមបានប្រគល់ទៅឱ្យភាគីអាមេរិកនូវហិបអដ្ឋិធាតុទានហានអាមេរិក ដែលជាលទ្ធផលនៃសកម្មភាពរបស់ក្រុមការងារជីកកកាយក្រោមទឹកនៅទីក្រុង Nha Trang ខេត្ត Khanh Hoa ក្នុងប្រតិបត្តិការរួមគ្នាលើកទី ១៥១។ អដ្ឋិធាតុទាំងនេះ បានអ្នកជំនាញកោសល្ យវិច្ច័យវៀតណាមនៅទីក្រុង Da Nang ធ្វើការសន្និដ្ឋានថា អាចទាក់ទងនឹងទាហានអាមេរិកដែលបាត់ខ្លួនក្នុងសង្គ្រាមវៀតណាម។ អដ្ឋិធាតុត្រូវបានផ្ទេរទៅរដ្ឋហាវ៉ៃ  សហរដ្ឋអាមេរិក ដើម្បីធ្វើការផ្ទៀងផ្ទាត់បន្ថែម។

សូមគូសបញ្ជាក់ថា សកម្មភាពសហប្រតិបត្តិការមនុស្សធម៌ក្នុងការស្វែងរកទាហានអាមេរិកដែលបាត់ខ្លួនក្នុងសង្គ្រាមនៅវៀតណាមរវាងប្រទេសទាំងពីរដែលក្នុងនោះសកម្មភាពទ្វេភាគីបានចាប់ផ្តើមនៅចុងទសវត្សរ៍ឆ្នាំ ១៩៨០ រហូតមកដល់បច្ចុប្បន្នបានជួយកំណត់អត្តសញ្ញាណទាហានអាមេរិកជាង ៧៣០ នាក់បានស្លាប់ក្នុងសង្គ្រាម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ លំហដើម្បីការអភិវឌ្ឍ និង ភាពធន់

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ “លំហដើម្បីការអភិវឌ្ឍ និង ភាពធន់”

នាថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) នៅទីក្រុងប៉ារីស ប្រទេសបារាំង អគ្គលេខាបក្ស ប្រធានរដ្ឋ​លោកតូ ឡឹម អញ្ជើញមានបទថ្លែងសុន្ទរកថាដ៏សំខាន់ បើកសម័យពិភាក្សាជាន់ខ្ពស់លើប្រធានបទ “កសាងលំហអាវកាសថ្មីដើម្បីពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស” ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអវកាសអន្តរជាតិនៅទីក្រុងប៉ារីស។ កិច្ចប្រជុំកំពូលនេះត្រូវបានធ្វើឡើងតាមសំណើរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៦ នៅទីក្រុងប៉ារីស។

Top