• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីទទួលពានរង្វាន់ Lac Hong ប្រគល់ជូនចំពោះមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៣ របស់បក្ស

ឆ្ពោះទៅមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៣ របស់បក្ស     នារសៀលថ្ងៃទី ១៥ ខែមករា សមាជិកប្រចាំការនៃគណៈលេខាមជ្ឈិមបក្សកុម្មុយនិស្ដវៀតណាមលោក Tran Quoc Vuong បានអញ្ជើញទទួលពានរង្វាន់ Lac Hong ដោយគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិ វៀតណាមប្រគល់ជូន។

សមាជិកប្រចាំការនៃគណៈលេខាមជ្ឈិមបក្សកុម្មុយនិស្ដវៀតណាមលោក Tran Quoc Vuong បានអញ្ជើញទទួលពាន
រង្វាន់ Lac Hong ដោយគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិ វៀតណាមប្រគល់ជូន


ការប្រគល់ជូនពានរង្វាន់នេះមានអត្ថន័យដ៏ពិសេសដើម្បីលើកតំកើងវប្បធម៌ប្រជាជាតិ និងរក្សាទុកនូវសញ្ញាសំគាល់ប្រវត្តិសាស្ត្រនៃមហាសន្និបាតលើកទី ១៣ របស់បក្ស។

សមាជិកប្រចាំការនៃគណៈលេខាមជ្ឈិមបក្សកុម្មុយនិស្ដវៀតណាមលោក Tran Quoc Vuong បានលើកច្បាស់ថា៖ ក្នុងប៉ុន្មានថ្ងៃនេះ គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់អាជ្ញាធរ រណសិរ្សមាតុភូមិវៀតណាម ប្រជាជនគ្រប់ស្រទាប់វណ្ណៈទាំងក្នុងនិងក្រៅប្រទេស វៀតណាមសុទ្ធសឹងតែឆ្ពោះទៅព្រឹត្តិការណ៍ដ៏មានអត្ថន័យនិងសំខាន់របស់បក្សនិងប្រទេសជាតិ នោះគឺជាមហាសន្និបាតលើកទី១៣ របស់បក្ស ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៥ ខែមករា ដល់ ថ្ងៃទី ២ ខែកុម្ភៈឆ្នាំ ២០២១ នៅរដ្ឋធានីហាណូយ។

នេះក៏ជាឱកាសដែលមានសកម្មភាពជាច្រើនឆ្ពោះទៅរំលឹកខួបលើកទី ៩១ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាមផងដែរ (៣ កុម្ភៈ ១៩៣០ / ៣ កុម្ភៈ ២០២១) ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ​ ​ តូ ឡឹម អញ្ជើញ​ដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅទីក្រុងម៉ុងត្រេអ៊ីល (បារាំង)

លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ​ ​ តូ ឡឹម អញ្ជើញ​ដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅទីក្រុងម៉ុងត្រេអ៊ីល (បារាំង)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់សាធារណរដ្ឋបារាំង និងចូលរួមក្នុងកិច្ចប្រជុំកំពូលអវកាសនៅទីក្រុងប៉ារីស នៅព្រឹកថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស ប្រធានរដ្ឋ​វៀតណាម លោក តូ ឡឹម និងភរិយា រួមជាមួយ​គណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញ​ដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅឧទ្យានម៉ុងត្រេអ៊ីល (ទីក្រុងម៉ុងត្រេអ៊ីល)។

Top