• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីជូនដំណើរកងពេទ្យកម្រិត ២ លេខ ៧ និងក្រុមវិស្វកម្មលេខ ៤ ចេញដំណើរទៅរក្សាសន្តិភាពអង្គការសហប្រជាជាតិ

នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ នៅអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat (ទីក្រុងហូជីមិញ) និងទីតាំងផ្សាយបន្តផ្ទាល់នៅសាលប្រជុំនាយកដ្ឋានរក្សាសន្តិភាពវៀតណាម (ហាណូយ) ក្រសួងការពារប្រទេសបានរៀបចំពិធីជូនដំណើរកងពេទ្យកម្រិត ២ លេខ ៧ និងក្រុមវិស្វកម្មលេខ ៤ ទៅបំពេញភារកិច្ចនៅស្ថានបេសកកម្មរក្សាសន្តិភាព អ.ស.ប នៅស៊ូដង់ខាងត្បូង (UNMISS) និងតំបន់ Abyei (UNISFA)។
ពិធីជូនដំណើរកងពេទ្យកម្រិត ២ លេខ ៧ និងក្រុមវិស្វកម្មលេខ ៤ ចេញដំណើរទៅរក្សាសន្តិភាពអង្គការសហប្រជាជាតិ។ រូបថត៖ qdnd.vn

ឧត្តមសេនីយឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស ប្រធានក្រុមការងារអន្តរវិស័យ ប្រធានគណៈកម្មាធិការដឹកនាំក្រសួងការពារប្រទេសស្តីពីការចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់ អ.ស.ប បានអញ្ជើញជាអធិបតីក្នុងពិធីនេះ។

ថ្លែងមតិក្នុងពិធីនេះ ឧត្តមសេនីយឯក Hoang Xuan Chien បានឲ្យដឹងថា ក្នុងរយៈពេល ១១ ឆ្នាំកន្លងទៅ វៀតណាមបានបញ្ជូននាយទាហាន និងយុទ្ធជនអាជីពជាង ១៣០០ នាក់នៃកងទ័ពប្រជាជន និងនគរបាលប្រជាជនទៅចូលរួមសកម្មភាពរក្សាសន្តិភាពរបស់ អ.ស.ប ហើយត្រូវបានទទួលស្គាល់និងវាយតម្លៃខ្ពស់ពីសហគមន៍អន្តរជាតិ។ ឧត្តមសេនីយឯក Hoang Xuan Chien បានសង្កត់ធ្ងន់ថា កងពេទ្យកម្រិត ២ លេខ៧ និងក្រុមវិស្វកម្មលេខ៤ ត្រូវបន្តពង្រីកប្រពៃណីសាមគ្គីភាពនិងស្មារតីអន្តរជាតិ បំពេញឲ្យបានល្អនូវភារកិច្ចដ៏ថ្លៃថ្លាដែលបក្ស រដ្ឋ កងទ័ពនិងប្រជាជនប្រគល់ជូន និងបំពេញតាមតម្រូវការកាន់តែខ្ពស់របស់ អ.ស.ប។

ក្នុងការដាក់ពង្រាយលើកនេះ មានមន្ត្រី បុគ្គលិកចំនួន ៦៣នាក់ នៃកងពេទ្យកម្រិត២ លេខ ៧ ជាមួយនាយទាហាននិងយុទ្ធជន ១៨៤នាក់ នៃកងវិស្វកម្មលេខ៤។ កម្មាភិបាល និងបុគ្គលិកទាំង ១០០% បានត្រៀមលក្ខណៈបច្ចេកទេស និងវិជ្ជាជីវៈ ប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិរបស់ អ.ស.ប និងស្ថានបេសកកម្ម ហើយត្រៀមខ្លួនបំពេញឲ្យបានល្អនូវភារកិច្ចដែលត្រូវបានប្រគល់ជូន៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

គោលនយោបាយលំនៅឋានសង្គមធានាឱ្យប្រជាជនអាចទិញនិងជួលផ្ទះដើម្បីតាំងទីលំនៅ

គោលនយោបាយលំនៅឋានសង្គមធានាឱ្យប្រជាជនអាចទិញនិងជួលផ្ទះដើម្បីតាំងទីលំនៅ

នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានអញ្ជើញជាប្រធានកិច្ចប្រជុំលើកទី១ នៃគណៈកម្មាធិការមជ្ឈិមដឹកនាំគោលនយោបាយលំនៅឋាន និងទីផ្សារអចលនទ្រព្យ។

Top