• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពានរង្វាន់ផ្លាស់ប្តូរឌីជីថលវៀតណាមឆ្នាំ ២០២៣ ផ្តោតលើទិន្នន័យឌីជីថល

ពិធីប្រគល់ពានរង្វាន់ផ្លាស់ប្តូរឌីជីថល វៀតណាមឆ្នាំ ២០២៣ (Vietnam Digital Awards - VDA ២០២៣) នឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ (ថ្ងៃទី ៧ ខែតុលា) នៅទីក្រុងហាណូយ។
ពានរង្វាន់ផ្លាស់ប្តូរឌីជីថលវៀតណាមឆ្នាំ ២០២៣ ផ្តោតលើទិន្នន័យឌីជីថល - ảnh 1ពិធីប្រគល់ពានរង្វាន់ឌីជីថល​វៀតណាមឆ្នាំ ២០២៣ (VDA ២០២៣) នឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ (ថ្ងៃទី ៧ ខែតុលា) នៅទីក្រុងហាណូយ (រូបថត៖ viettimes.vn)

ដោយប្រធានបទ “បើកចេញសក្ដានុពលនៃទិន្នន័យឌីជីថល” បន្ទាប់ពីបានបើកឲ្យដំណើរការរយៈពេលជិត ៦ ខែមក ពានរង្វាន់ផ្លាស់ប្តូរប្តូរឌីជីថលវៀតណាមឆ្នាំ ២០២៣ បានទទួលស្នាដៃឆ្នើមចំនួន ៣៥០។ ក្នុងនោះ គណៈកម្មាធិការរៀបចំបានជ្រើសរើសស្នាដៃដែលសក្តិសមបំផុតចំនួន ៣៨ សម្រាប់លើកតម្កើងក្នុងពិធីប្រគល់ពានរង្វាន់ VDA ២០២៣ លើប្រភេទចំនួន ៥ រួមមានៈ ផលិតផល សេវាកម្ម និងដំណោះស្រាយបច្ចេកវិទ្យាឌីជីថលល្អ; សហគ្រាស និងអង្គភាពសេវាកម្មជាមួយនឹងការផ្លាស់ប្តូរឌីជីថលដ៏ល្អ; ទីភ្នាក់ងាររដ្ឋមានការផ្លាស់ប្តូរឌីជីថល; ផលិតផលផ្លាស់ប្តូរ ឌីជីថល និងដំណោះស្រាយសម្រាប់សហគមន៍។

លោកបណ្ឌិត Nguyen Quan អតីតរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ប្រធានក្រុមប្រឹក្សាវគ្គផ្តាចព្រ័ត្រ  VDA ២០២៣ បានចែករំលែកថា៖ ក្រុមប្រឹក្សាបានផ្តោតសំខាន់លើការវាយតម្លៃបច្ចេកវិទ្យាទិន្នន័យ វេទិកាទិន្នន័យ ក៏ដូចជាអាជីវកម្ម និងមូលដ្ឋានដែលបំពេញល្អការងារកសាងមូលដ្ឋានទិន្នន័យតាមស្តង់ដារក្របខណ្ឌរបស់ក្រសួងព័ត៌មាន និងផ្សព្វផ្សាយ។ ស្ថាប័ន និងបុគ្គលជាច្រើនបានផ្តោតសំខាន់លើការកសាងមូលដ្ឋានទិន្នន័យតាមបែបវិទ្យាសាស្ត្រ បំពេញតាមស្តង់ដារវៀតណាម និងលើកកម្ពស់សមត្ថភាពប្រមូលផ្តុំទៅក្នុងមូលដ្ឋានទិន្នន័យជាតិ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top