នៅថ្ងៃទី១៤ ខែសីហា ក្រុមការងារបានរកឃើញ និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំនួន ១០ គ្រោង និងមតកវត្ថុចំនួន ៣ឈុត នៅក្នុងតំបន់ B។
ចាប់ពីថ្ងៃទី២៣ ខែមិថុនា ដល់ថ្ងៃទី១៤ ខែសីហា កងកម្លាំងបានរកឃើញ និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំនួន ៣២១ គ្រោង ដែលក្នុងនោះ ១៨២ គ្រោងមានមតកវត្ថុជាមួយ។ អដ្ឋិធាតុដែលប្រមូលបានរួមមានអដ្ឋិធាតុនៅដាច់ដោយឡែកចំនួន ២៨៨គ្រោង និងអដ្ឋិធាតុចំនួន ៣៣ គ្រោងនៅទីតាំងផ្នូរ ចំនួន ៨ រួមទាំងទីតាំងចំនួន ២ នៅក្នុងមណ្ឌល A និងទីតាំងចំនួន ៦ នៅក្នុងមណ្ឌល B។
ឧត្តមសេនីយ៍ឯក ង្វៀន ថាញ់ ទ្រុង ស្នងការនយោបាយនៃបញ្ជាការដ្ឋានទីក្រុងហូជីមិញ អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំទីក្រុង ទទួលបន្ទុកការស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី បានមានប្រសាសន៍ថា ដោយមានស្មារតីម៉ឺងម៉ាត់ និងបន្ទាន់ កម្លាំងស្វែងរកខិតខំបញ្ចប់ការងារប្រមូលនៅឧទ្យានឡេធីរៀង មុនខែវិច្ឆិកា ឆ្នាំ២០២៦។ លោកឧត្តមសេនីយ៍ឯក ង្វៀន ថាញ់ ទ្រុង បានឲ្យដឹងថា៖ “ទីក្រុងហូជីមិញនៅតែមានទីតាំង ចំនួន ១២ ដែលសង្ស័យថាជារណ្តៅសាកសព។ ប្រសិនបើយើងមិនបន្ទាន់ ម៉ឺងម៉ាត់ និងមិនពន្លឿនវឌ្ឍនភាពទេ នឹងពិបាកខ្លាំងណាស់ក្នុងការបំពេញភារកិច្ចនេះ ជាពិសេសក្នុងអំឡុងពេលយុទ្ធនាការ ៥០០ ថ្ងៃរទាំងយប់ ហូតដល់ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២៧។ ដូច្នេះ ក្រុមការងាររបស់យើងមានការតាំងចិត្ត និងទទួលខុសត្រូវខ្ពស់ ដោយធ្វើការជាវេនៗ ដើម្បីពង្រីកការស្វែងរក រៀងរាល់ម៉ោង រៀងរាល់នាទី រៀងរាល់វិនាទី ដើម្បីស្វែងរកអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យានឡេធីរៀង”៕





