• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទេសចរណ៍ទីក្រុងហូជីមិញឈានចូក​ទីផ្សារអន្តរជាតិ

នៅឆ្នាំ ២០២៦ ទីក្រុងហូជីមិញបានដាក់ចេញនូវ គោលដៅស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចំនួន ១១ លាននាក់ ភ្ញៀវទេសចរក្នុងស្រុកចំនួន ៥០ លាននាក់ និងទទួល​ប្រាក់ចំណូល​ទេសចរណ៍សរុបចំនួន ៣៣០,០០០ ពាន់លានដុង (១២,៥៧ ពាន់លានដុល្លារអាមេរិក)។

ភ្ញៀវទេសចរស្វែងយល់មុខរបរសិប្បកម្មនៅពឲទីក្រុងហូជីមិញ។ រូបថត៖ VNA

ក្នុងរយៈពេល ៧ ខែដើមឆ្នាំ ២០២៦ ទីក្រុងនេះបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជាង ៧,១ លាននាក់ និងអ្នកទេសចរក្នុងស្រុកជាង ៣១ លាននាក់ ដោយមានប្រាក់ចំណូលទេសចរណ៍សរុបចំនួន ២៣៧,៤៦៦ ពាន់លានដុង។

នាពេល​ថ្មីៗនេះ វេទិកាទេសចរណ៍ឌីជីថល Agoda បានប្រកាសពីតារាងរៀប​ចំណាត់ថ្នាក់នៃកម្រិតយកចិត្តទុកដាក់របស់ភ្ញៀវទេសចរអឺរ៉ុប ចំពោះគោលដៅទេសចរណ៍នានានៅអាស៊ី ក្នុងរដូវក្តៅឆ្នាំ ២០២៦ ដែលក្នុងនោះ វៀតណាមបានកើនឡើ​ងមួយថ្នាក់ បើ​ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ពោលគឺ​ពីចំណាត់ថ្នាក់លេខ ៥ ឡើង​ដល់​លេខ ៤។​

តួលេខរបស់ Agoda ក៏បង្ហាញថា ទីក្រុងដាណាំង និងទីក្រុងហូជីមិញនៅតែជាគោលដៅទេសចរណ៍ទាំង​ពីរដែលត្រូវបានស្វែងរកច្រើនបំផុតដោយអ្នកទេសចរអឺរ៉ុប​សម្រាប់ឆ្នាំទីពីរជាប់ៗគ្នា។

លោក វូ ង៉ុកឡាំ នាយក​ Agoda ប្រចាំនៅវៀតណាម បានសង្កត់ធ្ងន់ថា ការដែលវៀតណាមបានឡើងដល់ចំណាត់ថ្នាក់លេខ ៤ គឺឆ្លុះបញ្ចាំងពីភាពទាក់ទាញកាន់​តែខ្លាំងឡើងរបស់ប្រទេសនេះ ចំពោះប្រភពភ្ញៀវទេសចរអឺរ៉ុប។ ប្រទេសវៀតណាម ជាមួយនឹងគោលដៅទេសចរណ៍ដូចជាទីក្រុងហូជីមិញ បាននាំមកជូនភ្ញៀវទេសចរនូវជម្រើសកាន់តែច្រើន ដើម្បីអាច​ទទួលបទពិសោធ​ន៍នៅតំបន់អាស៊ីតាមរបៀបផ្សេងៗគ្នា៕

តាម​ vovworld.vn/km-KH

ឧបនាយករដ្ឋមន្ត្រី ផាម យ៉ាទូច៖ Dung Quat ត្រូវក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសមុទ្រដ៏ស្វាហាប់

ឧបនាយករដ្ឋមន្ត្រី ផាម យ៉ាទូច៖ Dung Quat ត្រូវក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសមុទ្រដ៏ស្វាហាប់

ខេត្ត​ក្វាងង៉ាយ និងតំបន់សេដ្ឋកិច្ច Dung Quat ត្រូវការផ្លាស់ប្តូរយ៉ាងខ្លាំងឆ្ពោះទៅរកគំរូកំណើនបៃតងនិងសេដ្ឋកិច្ចវិលជុំ ដោយផ្តល់អាទិភាពដល់ការទាក់ទាញគម្រោង​បច្ចេកវិទ្យាខ្ពស់ និងស្និទ្ធស្នាលជាមួយបរិស្ថាន។

Top