• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពង្រឹងទំនុកចិត្តនិងរួមដៃគ្នាឆ្ពោះទៅសណ្តាប់ធ្នាប់អន្តរជាតិដ៏យុត្តិធម៌និងមនុស្សសាស្ត្រជាង

លោកឯកអគ្គរដ្ឋទូត ដូ ហ៊ុង វៀត បានសង្កត់ធ្ងន់ថា ការចូលរួមរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ក្នុងសប្តាហ៍ជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិ បានបញ្ជាក់ពីសារៈសំខាន់ដែលបក្សនិងរដ្ឋវៀតណាមចំពោះពហុភាគីនិយម និងតួនាទីស្នូលរបស់អង្គការសហប្រជាជាតិ។

ឯកអគ្គរដ្ឋទូត ដូ ហ៊ុង វៀត ឆ្លើយសំណួរពីទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក (រូបថត៖ VNA)

ក្នុងឱកាសដែលអគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញចូលរួមក្នុងសម័យពិភាក្សាជាន់ខ្ពស់នៃកិច្ចប្រជុំលើកទី ៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ និងមានសកម្មភាពទ្វេភាគីនៅសហរដ្ឋអាមេរិកចាប់ពីថ្ងៃទី ២០ ខែកញ្ញា ឯកអគ្គរដ្ឋទូតលោក ដូ ហ៊ុង វៀត (Do Hung Viet) ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ បានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មានវៀតណាមនៅទីក្រុងញូវយ៉ក សហរដ្ឋ អាមេរិក ទាក់ទងនឹងសារៈសំខាន់នៃដំណើរទស្សនកិច្ចសម្រាប់ទំនាក់ទំនងវៀតណាម-អង្គការសហប្រជាជាតិ។

លោកឯកអគ្គរដ្ឋទូត ដូ ហ៊ុង វៀត បានសង្កត់ធ្ងន់ថា ការចូលរួមរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ក្នុងសប្តាហ៍ជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិ បានបញ្ជាក់ពីសារៈសំខាន់ដែលបក្សនិងរដ្ឋវៀតណាមចំពោះពហុភាគីនិយម និងតួនាទីស្នូលរបស់អង្គការសហប្រជាជាតិ។ នេះក៏បង្ហាញពីគោលនយោបាយការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ ក៏ដូចជាពហុភាគីនីយកម្ម និងការធ្វើពិពិធកម្មទំនាក់ទំនងការបរទេសរបស់វៀតណាម។ ការចូលរួមរបស់អគ្គលេខាបក្ស​ ប្រធានរដ្ឋលោកតូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម នៅក្នុងវេទិកាពហុភាគីធំបំផុតរបស់ពិភពលោកគឺកាន់តែមានសារៈសំខាន់ថែមទៀត ដោយសារឆ្នាំនេះ គឺជាឆ្នាំដំបូងនៃការអនុវត្តសេចក្តីសម្រេចនៃមហាសន្និបាតលើកទី ១៤ ដែលនាំមកនូវយុគសម័យអភិវឌ្ឍន៍ថ្មីរបស់ប្រទេសជាតិ...។

លោកឯកអគ្គរដ្ឋទូត ដូ ហ៊ុង វៀត បានថ្លែងថា នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម នឹងអញ្ជើញថ្លែងសុន្ទរកថាសំខាន់ ដោយរំពឹងថានឹងសង្កត់ធ្ងន់លើសារនៃការពង្រឹងទំនុកចិត្ត និងធ្វើការរួមគ្នាដើម្បីបើកឱកាសបន្ថែមទៀតសម្រាប់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងការផ្លាស់ប្តូរសំខាន់ៗ របស់ពិភពលោក ឆ្ពោះទៅសណ្តាប់ធ្នាប់អន្តរជាតិដែលប្រកបដោយយុត្តិធម៌ និងមនុស្សសាស្ត្រជាង៕

តាម​ vovworld.vn/km-KH

មហោស្រពតន្ត្រី Jazz អន្តរជាតិហាណូយ ឆ្នាំ២០២៦៖ ចូលរួមចំណែកក្នុងការជំរុញការជួបប្រាស្រ័យអន្តរជាតិ

មហោស្រពតន្ត្រី Jazz អន្តរជាតិហាណូយ ឆ្នាំ២០២៦៖ ចូលរួមចំណែកក្នុងការជំរុញការជួបប្រាស្រ័យអន្តរជាតិ

នាយប់ថ្ងៃទី១៧ ខែកញ្ញា នៅទីក្រុងហាណូយ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ហាណូយ បានសហការជាមួយរោងមហោស្រពល្ខោនអូប៉េរ៉ា និងរបាំបាឡេថាំងឡុង ដើម្បីរៀបចំពិធីបើកមហោស្រពតន្ត្រី Jazz អន្តរជាតិហាណូយ ឆ្នាំ២០២៦ (Hanoi Jazztival 2026) ជាការចាប់ផ្តើមនៃសកម្មភាពតន្ត្រីជាបន្តបន្ទាប់ ដែលកំពុងប្រព្រឹត្តទៅនៅក្នុងរដ្ឋធានី ចាប់ពីថ្ងៃទី១៧ ខែកញ្ញា ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦។

Top