• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពង្រឹងទំនាក់ទំនងសាមគ្គីភាព មិត្តភាពរវាងវៀតណាម-ឥណ្ឌា

នៅទីក្រុង Quang Nam រដ្ឋាភិបាលឥណ្ឌា ស្ថានទូត និងបណ្ដា ដៃគូ អ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញឥណ្ឌាបានជួយឧបត្ថម្ភយ៉ាងសកម្មដល់គម្រោង “អភិរក្ស កែលម្អបេតិកភណ្ឌវប្បធម៌ពិភពលោក My Son ខេត្ត Quang Nam វៀតណាម” ដោយចំណាយថវិកាសរុបជាង ៥២ ពាន់លានដុង ដែលត្រូវបានអនុវត្តន៍ ពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២២។
  ពិធិរំលឹកខួបលើកទី៥០ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ឥណ្ឌា។ (រូបថត៖ VOV)  

នាថ្ងៃទី ២៨ មីនា នៅបេតិកភណ្ឌវប្បធម៌ពិភពលោក My Son ស្រុក Duy Xuyen ខេត្ត Quang Nam និងស្ថានទូតឥណ្ឌាប្រចាំវៀតណាម បានរៀបចំពិធីរំលឹកខួបលើកទី ៥០ទិវាបង្កើតទំនាក់ទំនងការទូតរវាងឥណ្ឌា - វៀតណាម (៧ មករា ១៩៧២ - ៧ មករា ២០២២); វាយតម្លៃពីលទ្ធផលក្រោយរយៈពេល៥ឆ្នាំអនុវត្តន៍គម្រោងអភិរក្ស កែលម្អ បេតិកភណ្ឌវប្បធម៌ពិភពលោក មណ្ឌលប្រាសាទ My Son របស់រដ្ឋាភិបាលវៀតណាម និងរដ្ឋាភិបាលឥណ្ឌា។ នៅទីក្រុង Quang Nam រដ្ឋាភិបាលឥណ្ឌា ស្ថានទូត និងបណ្ដា ដៃគូ អ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញឥណ្ឌាបានជួយឧបត្ថម្ភយ៉ាងសកម្មដល់គម្រោង “អភិរក្ស កែលម្អបេតិកភណ្ឌវប្បធម៌ពិភពលោក My Son ខេត្ត Quang Nam វៀតណាម” ដោយចំណាយថវិកាសរុបជាង ៥២ ពាន់លានដុង ដែលត្រូវបានអនុវត្តន៍ ពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២២។

 

លោក Tran Van Tan អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Nam បានចាត់ទុកថា ការដែលរដ្ឋាភិបាលឥណ្ឌាបានជួយឧបត្ថម្ភនិងសម្របសម្រួលជួស ជុលកែលម្អ អភិរក្ស បេតិកភណ្ឌវប្បធម៌ពិភពលោក My Son គឺជាសក្ខីភាពនៃទំនាក់ ទំនងមិត្តភាពដ៏ល្អប្រសើររវាងប្រទេសទាំងពីរវៀតណាម-ឥណ្ឌា។

 

“ការជួយឧបត្ថម្ភរបស់ឥណ្ឌាបានរួមចំណែកក្នុងការស្តារឡើងវិញនូវរូបរាង ប្រាសាទ កែលម្អលំហ និងស្ថាបត្យកម្មនៃមណ្ឌលប្រាសាទ My Son។ យើងបាន រកឃើញវត្ថុបុរាណរាប់រយដែលមានតម្លៃដ៏វិសេសវិសាលនៃសិល្បៈចម្លាក់ចាម្ប៉ា ដែលបម្រើដល់ការងារតាំងពិព័រណ៍និងស្រាវជ្រាវវប្បធម៌ចាម”៕
  

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top