• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពង្រឹងទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាប្រពៃណីរវាងវៀតណាមនិងកាហ្សាក់ស្ថាន

ក្នុងជំនួបនេះ លោកប្រធានរដ្ឋជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកក្នុងការពង្រឹង និងអភិវឌ្ឍន៍ថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីរវាង វៀតណាមនិងកាហ្សាក់ស្ថាន។
  ប្រធានរដ្ឋ លោក Nguyen Xuan Phuc និងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនៃសាធារណៈរដ្ឋកាហ្សាក់ស្ថាន លោក Mukhtar Tileuberdi (រូបថត Thong Nhat/TTXVN)  

នាថ្ងៃទី ១៨ សីហា នៅទីក្រុងហាណូយ ក្នុងពិធីទទួលជួបឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកាហ្សាក់ស្ថាន លោក Mukhtar Tileuberdi ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៨ ខែសីហា  ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចលើកដំបូងនៅវៀតណាមរបស់ លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកាហ្សាក់ស្ថាន ចំទៅនឹងឱកាសខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (១៩៩២-២០២២)។ ក្នុងជំនួបនេះ លោកប្រធានរដ្ឋជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកក្នុងការពង្រឹងនិងអភិវឌ្ឍន៍ថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីរវាងវៀតណាមនិងកាហ្សាក់ស្ថាន។ លោកប្រធានរដ្ឋបានស្នើភាគីទាំងពីរលើកកម្ពស់គុណសម្បត្តិនៃកិច្ចព្រមព្រៀងពាណិជ្ជ កម្មសេរីរវាងវៀតណាម និងសហភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប (EAEU) ដែលកាហ្សាក់ស្ថានជាសមាជិក; ហើយមានគោលបំណងថា ភាគីទាំងពីរនឹងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលដូចជា កសិកម្ម ទេសចរណ៍ ដឹកជញ្ជូន... ហើយស្វាគមន៍ចំពោះផែនការបើកជើងហោះហើរត្រង់រវាងវៀតណាម និងកាហ្សាក់ស្ថាន។

អញ្ជើ្ជញជាការឆ្លើយតប ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកាហ្សាក់ស្ថាន Mukhtar Tileuberdi បានអះអាងថា វៀតណាមជាដៃគូសំខាន់សម្រាប់កាហ្សាក់ស្ថានក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក; សង្កត់ធ្ងន់ថា កាហ្សាក់ស្ថានមានបំណងជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាម លើវិស័យសេដ្ឋកិច្ច - ពាណិជ្ជកម្ម វិនិយោគ ហិរញ្ញវត្ថុ អប់រំ - បណ្តុះបណ្តាល វប្បធម៌ - ទេសចរណ៍ ការដឹកជញ្ជូន ថាមពលស្អាត ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top