• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពង្រឹងចំណងសាមគ្គីភាព មិត្តភាពរវាងប្រជាជននៅតំបន់ព្រំដែនវៀតណាម-កម្ពុជា

កម្មវិធីជួបប្រាស្រ័យនេះត្រូវបានដាក់ឲ្យដំណើរការពីឆ្នាំ ២០១៧ដល់ឆ្នាំ២០២១ ដែលរួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាពរវាងអាជ្ញាធរ និងប្រជាជននៃភូមិ Vuon Buoi និងភូមិ កោះថ្ម ឲ្យកាន់តែជិតស្និទ្ធនិងសាមគ្គីគ្នា។
  តំណាងស្រុក Loc Ninh និងស្រុក មេមត់ ប្រគល់អំណោយជូនប្រជាជននៅភូមិទាំងពីរ។ (រូបថត៖ កាសែត Binh Phuoc)  

នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ នៅឃុំ Loc Thien បានប្រព្រឹត្តទៅសន្និសីទបូកសរុបរយៈពេល ៥ ឆ្នាំនៃកម្មវិធីជួបប្រាស្រ័យមិត្តភាពភូមិស្រុកនៅសងខាងព្រំដែន រវាងភូមិ Vuon Buoi (ឃុំ Loc Thien ស្រុក Loc Ninh ខេត្ត Binh Phuoc ប្រទេសវៀតណាម) និងភូមិ កោះថ្ម (ឃុំ ទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ប្រទេសកម្ពុជា)។

កម្មវិធីជួបប្រាស្រ័យនេះត្រូវបានដាក់ឲ្យដំណើរការពីឆ្នាំ ២០១៧ដល់ឆ្នាំ២០២១ ដែលរួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាពរវាងអាជ្ញាធរ និងប្រជាជននៃភូមិ Vuon Buoi និងភូមិ កោះថ្ម ឲ្យកាន់តែជិតស្និទ្ធនិងសាមគ្គីគ្នា។ អាស្រ័យហេតុនោះ ជីវភាព សេដ្ឋកិច្ចរបស់ប្រជាជនទាំងសងខាងព្រំដែនកាន់តែប្រសើរឡើង; សន្តិសុខនយោបាយ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅតាមព្រំដែនត្រូវបានរក្សាយ៉ាងរឹងមាំ។

ថ្លែងមតិក្នុងសន្និសីទនេះ លេខាគណៈកម្មាធិការបក្សស្រុក និងជាប្រធានគណៈ កម្មាធិការប្រជាជនស្រុក Loc Ninh លោក Le Truong Son មានបំណងថា នាពេល ខាងមុខ អាជ្ញាធរឃុំព្រំដែន រណសិរ្សមាតុភូមិ និងអង្គការមហាជន; អង្គភាពកងកម្លាំង ប្រដាប់អាវុធ និងប្រជាពលរដ្ឋ បន្តពង្រឹងកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរបទពិសោធន៍ លើកកម្ពស់ប្រសិទ្ធភាពនៃកម្មវិធី ជាពិសេសសម្របសម្រួលក្នុងការអនុវត្តការងារ ការពារព្រំដែន ប្រយុទ្ធប្រឆាំងនឹងបទល្មើស ជំនះពុះពារលើផលវិបាកដោយគ្រោះ មហន្តរាយធម្មជាតិ ជាដើម៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top