• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពង្រីកសក្កានុពលនៃកិច្ចសហប្រតិបត្តិការរវាងវៀតណាមជាមួយទីក្រុង Nice និងប្រទេសម៉ូណាកូ

ក្នុងបរិបទដែលខឿនសេដ្ឋកិច្ចវៀតណាម និងបណ្តាប្រទេសសុទ្ធតែកំពុងស្វែងរកកម្លាំងចលករអភិវឌ្ឍន៍ថ្មីក្នុងបរិបទក្រោយជំងឺរាតត្បាតកូវីដ-១៩ នោះ ការពង្រីកសក្កានុពលសហប្រតិបត្តិការថ្មីរវាងវៀតណាមជាមួយប្រទេសម៉ូណាកូ និងទីក្រុង Nice តំបន់ Côte d'Azur គឺជាអាទិភាពសម្រាប់ភាគីទាំងពីរ។
  អភិបាលរងទីក្រុង Nice លោក Philippe Pradal  

នេះក៏ជាគោលដៅនៃព្រឹត្តិការណ៍ផ្បព្វផ្សាយការវិនិយោគនិងជំរុញពាណិជ្ជកម្ម ដែលត្រូវបានស្ថានទូតវៀតណាមប្រចាំនៅបារាំង និងស្ថាប័នតំណាងនៃក្រសួងផែនការ និងវិនិយោគវៀតណាម ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាមប្រចាំនៅបារាំងរៀបចំឡើងចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែឧសភា នៅទីក្រុង Nice និងប្រទេសម៉ូណាកូ។

នៅក្នុងកិច្ចសន្ទនាសេដ្ឋកិច្ចនាថ្ងៃទី ៤ ឧសភា នៅប្រទេសម៉ូណាកូ លោក Christophe Gamon ប្រធានគណៈកម្មការអន្តរជាតិនៃសភាពាណិជ្ជកម្ម និងឧស្សាហកម្ម Nice Côte d'Azur បានអះអាងថា វៀតណាមតែងតែជាគោលដៅគួរឲ្យទាក់ទាញសម្រាប់សហគ្រាសនៅទីក្រុង Nice ព្រោះថាតាំងពីរយូរណាស់មកហើយ ទីក្រុង Nice និងវៀតណាម តែងតែមានទំនាក់ទំនងអំពីវប្បធម៌តាមរយៈសហគមន៍ជនវៀតណាមនៅទីក្រុង Nice ។ លោក Gamon ក៏បានចាត់ទុកថា ក្រោយពីព្រឹត្តិការណ៍ជាន់ខ្ពស់ ក្នុងទំនាក់ទំនងរវាងវៀតណាម -បារាំង នាពេលថ្មីៗនេះ គឺបណ្ដាសហគ្រាសនៅទីក្រុង Nice និងតំបន់ Côte d'Azur មានចំណាប់អារម្មណ៍ចំពោះទីផ្សារវៀតណាម។

នៅក្នុងកិច្ចសន្ទនានេះ សហក្រាសនៃប្រទេសម៉ូណាកូជិត ៦០ អង្គភាពបានស្វែងយល់រាល់កាលានុវត្តភាពវិនិយោគ សហប្រតិបត្តិការ ធ្វើអាជីវកម្មជាមួយវៀតណាមអំពីដំណើរការកាត់បន្ថយពន្ធរបស់វៀតណាមចំពោះដៃគូពាណិជ្ជកម្មធំៗ អំពីទ្រង់ទ្រាយតំបន់កំពង់ផែពន្ធគយ-ពាណិជ្ជកម្ម និងអំពីទេសចរណ៍ ឱសថ សេដ្ឋកិច្ចឌីជីថលផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top