• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពង្រីកប្រជាធិបតេយ្យតំណាង និងប្រជាធិបតេយ្យផ្ទាល់

អង្គប្រជុំបានចាត់ទុកថា នេះគឺជាគម្រោងច្បាប់ ដែលមានឥទ្ធិពលចំពោះមុខសញ្ញាជាច្រើន ហើយមានលក្ខណៈដ៏វិសេសវិសាលក្នុងរបៀបរបបនយោបាយ ច្បាប់របស់វៀតណាម។
  លោក Hoang Van Cuong សមាជិករដ្ឋសភា មកពីទីក្រុងហាណូយ (រូបថត៖ quochoi.vn)  

នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ នៅសាលប្រជុំរដ្ឋាភា ក្នុងក្រខខ័ណ្ឌនៃសម័យប្រជុំលើកទី ៣ រដ្ឋសភាវៀតណាមនិតិកាលទី ១៥ សមាជិករដ្ឋសភាបានធ្វើការពិភាក្សាអំពីគម្រោងច្បាប់ស្ដីពីការអនុវត្តប្រជាធិបតេយ្យនៅមូលដ្ឋាន។ អង្គប្រជុំបានចាត់ទុកថា នេះគឺជាគម្រោងច្បាប់ ដែលមានឥទ្ធិពលចំពោះមុខសញ្ញាជាច្រើន ហើយមានលក្ខណៈដ៏វិសេសវិសាលក្នុងរបៀបរបបនយោបាយ ច្បាប់របស់វៀតណាម។ គម្រោងច្បាប់នេះសំដៅរួមចំណែកកសាងច្បាប់តាមរយៈទស្សនៈរបស់បក្ស ក៏ដូចជាសតិអារម្មណ៍របស់លោកប្រធានហូជីមិញអំពីប្រជាធិបតេយ្យសង្គមនិយម រួមចំណែកក្នុងការកសាង និងសុក្រិតនីតិរដ្ឋសង្គមនិយមរបស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន។ អញ្ជើញថ្លែងនៅក្នុងសម័យពិភាក្សា លោក Hoang Van Cuong សមាជិករដ្ឋសភា មកពីទីក្រុងហាណូយបានឲ្យដឹងថា៖ “ប្រសិនបើយើងបានអនុវត្តន៍ប្រជាធិបតេយ្យនៅមូលដ្ឋានឲ្យបានល្អ បើកចំហ និងតម្លាភាព ដើម្បីប្រជាជនយល់ដឹងអំពីព័ត៌មាន និងសកម្មភាពរបស់ស្ថានប័នគ្រប់គ្រងរដ្ឋក្នុងការប្រើប្រាស់ប្រភពធនធានសាធារណៈក្នុងការសម្រេចចិត្តទាក់ទងនឹងប្រជាជន និងសហគមន៍នោះ យើងនឹងទទួលបានមតិយោបល់ចូលរួមចំណែករបស់ប្រជាជនដើម្បីធ្វើការសម្រេចចិត្តឲ្យបានល្អ។ ដូច្នេះហើយ ខ្ញុំស្នើឲ្យប្រកាសជាសាធារណៈនូវ អ្វីៗដែលទាក់ទងនឹងការគ្រប់គ្រងប្រភពធានធានសាធារណៈ ពាក់ព័ន្ធនឹងប្រជាពលរដ្ឋ លើកលែងតែអ្វីដែលជាការសម្ងាត់របស់រដ្ឋ”។

នាថ្ងៃទី១៤ មិថុនា ដដែល សមាជិករដ្ឋសភាបានបោះឆ្នោតអនុម័តលើសេចក្តីសម្រេចចិត្តបង្កើតក្រុមត្រួតពិនិត្យឯកទេសឆ្នាំ ២០២៣ ស្តីពីការកៀរគរ គ្រប់គ្រង និងប្រើប្រាស់ប្រភពធនធានសម្រាប់ការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ-១៩ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

លោក​ប្រធានាធិបតី Biden៖ សហរដ្ឋ​អាមេរិក​រឹងមាំជាងរយៈពេល​ ៤ ឆ្នាំមុន

លោក​ប្រធានាធិបតី Biden៖ សហរដ្ឋ​អាមេរិក​រឹងមាំជាងរយៈពេល​ ៤ ឆ្នាំមុន

លោកប្រធានាធិបតី Joe Biden កាលពីថ្ងៃទី ១៣ ខែមករា បានថ្លែងសុន្ទរកថាចុងក្រោយស្តីពីគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកនៅទីស្នាក់ការកណ្តាលនៃក្រសួងការបរទេសសហរដ្ឋអាមេរិក។ នៅដើមសុន្ទរកថានេះ លោកប្រធានាធិបតី Joe Biden បានបញ្ជាក់ថា ជាមួយនឹងការខិតខំប្រឹងប្រែងរបស់លោកអស់រយៈពេល ៤ ឆ្នាំក្នុងតំណែងនេះ សហរដ្ឋអាមេរិកបានយកឈ្នះលើវិបត្តិនិងបញ្ហាប្រឈមថ្មីៗ។

Top