• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ផ្នែកស្បែកជើងវៀតណាមដាក់គោលដៅទំហំនាំចេញចំនួន ២៧ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២៣

ក្នុងឆ្នាំ ២០២២ ការនាំចេញនៃផ្នែកស្បែកជើងទាំងមូល បានកើនឡើងជាង ៣០%។
នុងឆ្នាំ ២០២២ ការនាំចេញនៃផ្នែកស្បែកជើងទាំងមូល បានកើនឡើងជាង ៣០%។។

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ការនាំចេញស្បែកជើង និងកាបូបទៅកាន់ទីផ្សារដែលវៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) សុទ្ធតែមានល្បឿនកំណើនពី ១០% ទៅ ២០%។ នេះគឺជាមូលដ្ឋានដើម្បីឲ្យផ្នែកស្បែកជើងវៀតណាមទាំងមូល ដាក់គោលដៅទំហំនាំចេញចំនួន ២៧ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២៣។

ក្នុងឆ្នាំ ២០២២ ការនាំចេញនៃផ្នែកស្បែកជើងទាំងមូល បានកើនឡើងជាង ៣០%។ កត្តាមួយក្នុងចំណោមកត្តាដែលជួយផ្នែកស្បែកជើងឱ្យសម្រេចបាននូវកំណើនខ្ពស់គឺការឆ្លៀតយកបានយ៉ាងល្អនូវប្រៀបខ្លាំងដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) នាំមក។ លើសពីនេះ ការផ្លាស់ប្តូរផលិតកម្មដើម្បីអាចប្រើប្រាស់ប្រភពវត្ថុធាតុដើមក្នុងស្រុក ការបង្កើនអត្រាធ្វើមូលដ្ឋានីយកម្មនៃវត្ថុធាតុដើមដើម្បីបំពេញតម្រូវការអំពីប្រភពដើមទំនិញ បានជួយផ្នែកស្បែកជើងអាចសម្រេចបានគោលដៅនៃការនាំចេញ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top