• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ផ្តោតការយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាពប្រពៃណីនិងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស លោក តូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមទៅកាន់កូរ៉េខាងជើង និងចូលរួមខួបលើកទី ៨០ នៃការបង្កើតបក្សពលករកូរ៉េខាងជើង (១០ តុលា ១៩៤៥ - ១០ តុលា ២០២៥) នាថ្ងៃទី ១០ តុលា នៅទីក្រុងព្យុងយ៉ាង អគ្គលេខាបក្ស លោក តូ ឡឹមអញ្ជើញជួបសន្ទនាជាមួយប្រធានបក្សរួបរួមរុស្ស៊ី អនុប្រធានក្រុមប្រឹក្សាសន្តិសុខ សហព័ន្ធរុស្ស៊ី លោក Dmitry Medvedev។

អគ្គលេខាបក្ស លោកតូ ឡឹម អញ្ជើញជួបជាមួយប្រធានបក្សរួបរួមរុស្ស៊ី និងជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខសហព័ន្ធរុស្ស៊ី លោក Dmitry Medvedev  (រូបថត៖ Thong Nhat/TTXVN)

ក្នុងជំនួបនេះ អគ្គលេខាបក្ស លោក តូ ឡឹម បានអះអាងថា បក្សកុម្មុយនិស្តវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ ចំពោះទំនាក់ទំនង សហប្រតិបត្តិការជាមួយបក្សរួបរួមរុស្ស៊ី ដោយចាត់ទុកថានេះជាមូលដ្ឋានគ្រឹះក្នុងការបង្កើនទំនុកចិត្តផ្នែកនយោបាយ និងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី; សង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលចាត់ទុករុស្ស៊ីជាដៃគូយុទ្ធសាស្ត្រសំខាន់ ហើយមានបំណងចង់ពង្រីកកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ីលើវិស័យសំខាន់ៗដូចជា នយោបាយ សន្តិសុខ - ការពារជាតិ ថាមពល - ប្រេង និងឧស្ម័ន វិទ្យាសាស្ត្រ - បច្ចេកវិទ្យា ការអប់រំ - បណ្តុះបណ្តាល វប្បធម៌ - មនុស្សធម៌។

នៅក្នុងជំនួបនេះ អគ្គលេខាបក្ស លោក តូ ឡឹម និងលោក Dmitry Medvedev បានសង្កត់ធ្ងន់ថា បក្សទាំងពីរ ប្រទេសទាំងពីរនិងប្រជាជនទាំងពីរតែងតែយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហព័ន្ធរុស្ស៊ី។ ភាគីទាំងពីរបានឯកភាពបន្តជំរុញបណ្តាញសហប្រតិបត្តិការរវាងបក្សកុម្មុយនិស្តវៀតណាម និងបក្សរួបរួមរុស្ស៊ី ស្វាគមន៍ការជួបប្រាស្រ័យរវាងជំនាន់វ័យក្មេងរបស់បក្សទាំងពីរ និងកិច្ចសហប្រតិបត្តិការរវាងបណ្ឌិត្យសភានយោបាយជាតិហូជីមិញ និងសាលាបក្សរួបរួមរុស្ស៊ី។ ភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាក្នុងតំបន់ និងអន្តរជាតិមួយចំនួនដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក ដោយបានលើកឡើងពីតួនាទីរបស់អង្គការសហប្រជាជាតិ វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមចូលរួមចំណែកជាក់ស្តែងក្នុងសម័យប្រជុំលើកទី៦០ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ

វៀតណាមចូលរួមចំណែកជាក់ស្តែងក្នុងសម័យប្រជុំលើកទី៦០ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ

សម័យប្រជុំលើកទី ៦០ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានបញ្ចប់នៅថ្ងៃទី ៨ ខែតុលា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដោយបានបញ្ចប់សម័យប្រជុំជាប្រចាំចំនួនបី និងសកម្មភាពជាច្រើនក្នុងឆ្នាំ ២០២៥ ក៏ដូចជាវគ្គប្រជុំចំនួន ៩ ក្នុងអាណត្តិ ២០២៣-២០២៥ ដោយកត់សម្គាល់ការចូលរួមយ៉ាងសកម្ម និងការរួមចំណែកជាក់ស្តែងរបស់វៀតណាមជាមួយនឹងសញ្ញាសម្គាល់ជាច្រើន។

Top