កាលពីថ្ងៃទី១០ ខែតុលា យោធភូមិភាគទី ២ របស់ថៃ និង យោធភូមិភាគទី៤ របស់កម្ពុជា បានឯកភាពគ្នាលើការរៀបចំកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនតំបន់ (RBC) ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ខែតុលា នៅច្រកទ្វារព្រំដែនរវាងប្រទេសទាំងពីរ ជាប់ព្រំដែនខេត្តសុរិន្ទ ប្រទេសថៃ និងខេត្តឧត្តរមានជ័យ ប្រទេសកម្ពុជា។
នេះជាលទ្ធផលនៃកិច្ចប្រជុំថ្នាក់លេខាធិការដ្ឋានយោធភូមិភាគទី ២ របស់ថៃ និងយោធភូមិភាគទី៤ របស់កម្ពុជា នៅច្រកទ្វារព្រំដែន អូរស្មាច់ ខេត្តឧត្តរមានជ័យ របស់កម្ពុជា។ ភាគីទាំងពីរបានឯកភាពពិភាក្សា និងចរចាលើបញ្ហាសំខាន់ៗជាច្រើនក្នុងកិច្ចប្រជុំនាពេលខាងមុខ រួមមាន៖ ពិចារណាកែសម្រួលទីតាំងដាក់ពង្រាយអាវុធធុនធ្ងន់ ក្រោមការត្រួតពិនិត្យ និងការបញ្ជាក់របស់ក្រុមអ្នកសម្របសម្រួល និងបង្កើនកិច្ចសហប្រតិបត្តិការក្នុងការបោសសម្អាតគ្រាប់បែកមីនដោយមនុស្សធម៌៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម