• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វប្បធម៌ចម្រុះពណ៌នៅពិធីបុណ្យវប្បធម៌ពិភពលោកលើកទី១នៅទីក្រុងហាណូយ

នាយប់ថ្ងៃទី១០ ខែតុលា នៅព្រះបរមរាជវាំង Thang Long (ហាណូយ) ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ និងក្រសួងការបរទេស រួមជាមួយគណៈកម្មាអធិការប្រជាជនទីក្រុងហាណូយបានប្រារព្ធពិធីបើកពិធីបុណ្យវប្បធម៌ពិភពលោកលើកទី១។

នេះជាលើកទីមួយហើយ ដែលប្រទេសចំនួន ៤៨ មកពីទ្វីបទាំង ៥ បានប្រមូលផ្តុំ គ្នានៅរដ្ឋធានីហាណូយ ដើម្បីចូលរួមពិធីបុណ្យវប្បធម៌ និងសិល្បៈទ្រង់ទ្រាយធំ ដោយ បញ្ជាក់ពីឋានៈ និងតួនាតីនៃវប្បធម៌​វៀតណាមក្នុងលំហូរសមាហរណកម្មអន្តរជាតិ។
នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ថ្លែងសុន្ទរកថា។ (រូបថត៖ VNA)

អញ្ជើញថ្លែងក្នុងពិធីបើក នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានលើកច្បាស់ថា វៀតណាមកំណត់វប្បធម៌ជាកម្លាំងខាងក្នុងរបស់ប្រទេសនិង ប្រជាជាតិ ហើយជាមូលដ្ឋានគ្រឹះខាងស្មារតីរបស់ប្រជាជន។ លោកនាយករដ្ឋមន្ត្រី សង្ឃឹមថាប្រទេសនានានឹងបន្តជួយជ្រោមជ្រែងចំពោះពិធីបុណ្យវប្បធម៌ពិភពលោកប្រចាំឆ្នាំរបស់វៀតណាម៖
“យើងធ្វើឱ្យវប្បធម៌មិនត្រឹមតែជាកម្លាំងពលំខាងក្នុងប៉ុណ្ណោះទេ ថែមទាំងជា ការតភ្ជាប់នៃកម្លាំងសាមគ្គីភាពអន្តរជាតិ កម្លាំងការចែករំលែកក្នុងគ្រោះមហន្តរាយ ធម្មជាតិ និងផលវិបាកនៃការប្រែប្រួលអាកាសធាតុ។ ការប្រែប្រួលអាកាសធាតុដែលកំពុងបង្កឲ្យមានផលប៉ះពាល់ដល់មនុស្សគ្រប់រូប គ្រប់ជ្រុងជ្រោយ និងជាសកល។ ដូច្នេះហើយ យើងទាមទារឱ្យមានសាមគ្គីភាពអន្តរជាតិ លើកកម្ពស់ពហុភាគីនិយម និងការជួយឧបត្ថម្ភគ្នាទៅវិញទៅមក ក្នុងនោះមានការតភ្ជាប់គ្នាផ្នែកវប្បធម៌ផងដែរ”។
ប្រតិភូធ្វើពិធីបើកពិធីបុណ្យវប្បធម៌ពិភពលោកលើកទី១នៅទីក្រុងហាណូយ។ (រូបថត៖ VNA)
លោកនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណជូនចំពោះលោកស្រី ង៉ោ ហ្វឿងលី លោកជំទាវអគ្គលេខាបក្ស តូ ឡឹម ដោយបានផ្ដួចផ្ដើមគំនិតដ៏ល្អប្រសើរ ដែលបាន រួម ចំណែកបង្កើតពិធីបុណ្យវប្បធម៌ពិភពលោកសម្រាប់ប្រជាពលរដ្ឋបានទស្សនានិងរីករាយ ទន្ទឹមនឹងនោះ ក៏មិនភ្លេចប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយគ្រោះធម្មជាតិ ហើយតាមរយៈកម្មវិធីនឹងបង្ហាញពីវប្បធម៌ដ៏ពោរពេញទៅដោយអត្តសញ្ញាណជាតិ រួមមានវប្បធម៌នៃការចែករំលែក វប្បធម៌នៃការជួយទំនុកបម្រុងគ្នាក្នុងទម្រង់ផ្សេងៗ ជាច្រើន ដែលត្រូវបានផ្ញើរទៅកាន់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយសារការ ប្រែប្រួលអាកាសធាតុ រួមទាំងគ្រោះទឹកជំនន់នាពេលថ្មីៗនេះ។
នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ អញ្ជើញ​ទស្សនាទីតាំងរៀបចំបណ្តាសកម្មភាពវប្បធម៌វៀតណាមក្នុង​ពិធីនេះ។ រូបថត៖ VNA 
ចំណែកលោក Jonathan Baker ប្រធានតំណាងអង្គការយូណេស្កូប្រចាំនៅ វៀតណាមបានសម្តែងការចែករំលែកយ៉ាងជ្រាលជ្រៅចំពោះតំបន់នានាក្នុងប្រទេសដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិនាពេលថ្មីៗនេះ។ ប្រធានតំណាង UNESCO បានអះអាងថា “ទិវាវប្បធម៌ពិភពលោកលើកទី១នៅទីក្រុងហាណូយ” គឺជាឱកាសសម្រាប់ប្រទេសនានាចែករំលែកតម្លៃប្រពៃណី និងការច្នៃប្រឌិត។ លោកបានអំពាវនាវឲ្យប្រទេសនានាសហការគ្នាដើម្បីកសាងអនាគតមួយដែលនៅទីនេះ វប្បធម៌នឹងបំផុសគំនិត បំផុសចំណងសាមគ្គីភាព និងភាពធន់សម្រាប់ប្រទេសទាំង អស់នៅចំពោះមុខទុក្ខលំបាក និងគ្រោះមហន្តរាយធម្មជាតិ។
បន្ទាប់ពីពិធីបើកគឺជាកម្មវិធីសិល្បៈពិសេសមួយដោយប្រធានបទ “ពណ៌ វៀតណាម - ចង្វាក់ពិភពលោក” ដោយមានការចូលរួមពីសិល្បករល្បីៗក្នុងស្រុក និងអន្តរជាតិជាច្រើន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ផ្តោតការយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាពប្រពៃណីនិងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី

ផ្តោតការយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាពប្រពៃណីនិងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស លោក តូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមទៅកាន់កូរ៉េខាងជើង និងចូលរួមខួបលើកទី ៨០ នៃការបង្កើតបក្សពលករកូរ៉េខាងជើង (១០ តុលា ១៩៤៥ - ១០ តុលា ២០២៥) នាថ្ងៃទី ១០ តុលា នៅទីក្រុងព្យុងយ៉ាង អគ្គលេខាបក្ស លោក តូ ឡឹមអញ្ជើញជួបសន្ទនាជាមួយប្រធានបក្សរួបរួមរុស្ស៊ី អនុប្រធានក្រុមប្រឹក្សាសន្តិសុខ សហព័ន្ធរុស្ស៊ី លោក Dmitry Medvedev។

Top