ព័ត៌មាន
ប្រព័ន្ធផ្សព្វផ្សាយឡាវជូនដំណឹងអំពីដំណើរទស្សនកិច្ចនៅឡាវនាពេលខាងមុខ របស់ប្រធានរដ្ឋលោក Tran Dai Quang
កាសែតធំៗមួយចំនួនរបស់ឡាវច្បាប់ចេញ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ សុទ្ធតែចុះផ្សាយលើទំព័រដើមនូវព័ត៌មានស្តីពីដំណើរទស្សនកិច្ចថ្នាក់រដ្ឋ របស់ប្រធានរដ្ឋវៀត ណាមលោក Tran Dai Quang និងលោកជំទាវរួមទាំងគណៈ ប្រតិភូជាន់ខ្ពស់ទៅប្រទេសឡាវចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៤មិថុនា តាមសេចក្តីអញ្ជើញរបស់
អគ្គលេខានិងជាប្រធានរដ្ឋឡាវ លោក Bounnhang Vorachith។ លើទំព័រដើមរបស់កាសែត Paxaxon ស្ថាប័នបញ្ចេញមតិរបស់បក្សប្រជាជនបដិវត្តន៍ឡាវក្នុងច្បាប់នាថ្ងៃទី១០មិថុនាបានចុះផ្សាយនូវប្រវត្តិរូបពេញលេញនិង ដំណើរការធ្វើសកម្មភាពបដិវត្តន៍របស់ប្រធានរដ្ឋលោក Tran Dai Quang។ កាសែតនេះបានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចឡាវរបស់លោក Tran Dai Quang សំដៅពង្រឹងនិងពង្រីកនូវទំនាក់ទំនងមិត្តភាពប្រពៃណី ចំណងសាមគ្គី ពិសេសនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរវៀតណាម និងឡាវ។
កាសែត Vinetiane Times របស់បក្សភាគនិងរដ្ឋអំណាច Vinetianeបានអះអាងថា ដំណើរទស្សនកិច្ចនេះបានប្រព្រឹត្តទៅក្នុងបរិយាកាស ដែលប្រទេសទាំងពីរទើបនឹងបិទបញ្ចប់ប្រកបដោយជោគជ័យនូវមហាសន្និបាតបក្ស នៃប្រទេសនីមួយៗក៏ដូចជាជ្រើសរើសបានថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋាភិបាលនិងរដ្ឋ សភា។ ហើយ ប្រទេសទាំងពីរក៏បានបញ្ចប់ដោយជោគជ័យការបោះឆ្នោត សមាជិកសភានិងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ផងដែរ។ រីឯកាសែត Pathet Lao បានរំលឹកឡើងវិញនូវចំណុចលេចធ្លោនៃទំនាក់ទំនងរវាងប្រទេសទំាងពីរនិងសន្និដ្ឋានថា ដំណើរទស្សនកិច្ចនៅឡាវលើកនេះ របស់លោក Tran Dai Quang នឹងក្លាយទៅជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរវៀតណាមនិងឡាវ រួមចំណែកពូនជ្រុំនូវទំនាក់ទំនងមិត្តភាពប្រពៃណី ចំណងសាមគ្គីពិសេស និង កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរវៀតណាមនិងឡាវ៕
តាម VOV5-វិទ្យុសម្លេងវៀតណាម