• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រព័ន្ធផ្សព្វផ្សាយលុចសំបួចុះផ្សាយព័ត៌មានជាច្រើនអំពីដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh

ដោយមានដើមទុនសរុបចំនួន ២,៦ ពាន់លានដុល្លារអាមេរិក លុចសំបួគឺជាវិនិយោគិនធំជាងគេទីបីក្នុងចំណោមបណ្តាប្រទេស EU នៅវៀតណាម និងជាប្រទេសដើមដំបូងដែលបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគរវាង EU និងវៀតណាម (EVIPA)។
  នារសៀលថ្ងៃទី១០ ខែធ្នូ លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បានបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅលុចសំបួ។ រូបថត៖ VOV  

ក្នុងរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែធ្នូ ប្រព័ន្ធផ្សព្វផ្សាយលុចសំបួបានចុះផ្សាយព័ត៌មានជាច្រើនអំពីដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh ដោយចាត់ទុកថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកពង្រឹងថែមទៀតទំនាក់ទំនងរវាងវៀតណាមនិងលុចសំបួ។

កាសែត "ប្រជាជនលុចសំបួ" (ZLV.lu) បានឆ្លុះបញ្ចាំងពីកម្មវិធីទាំងមូលរបស់នាយករដ្ឋមន្ត្រី Pham Minh Chinh នៅក្នុងប្រទេសលុចសំបួ រួមទាំងជំនួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីលុចសំបួលោក Xavier Bettel ជំនួបជាមួយប្រធានសភាជាន់ទាបលោក Fernand Etgen ជំនួបសន្ទនាជាមួយប្រធានសភាលោក Fernand Etgen  និងលោក Henri, Grand Duke នៃលុចសំបួ ដំណើរទស្សនកិច្ចនៅធនាគារវិនិយោគអឺរ៉ុប (EIB) ធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងតំណាងក្រុមហ៊ុន EIB និងសម្ព័ន្ធក្រុមហ៊ុនអគ្គិសនីជាតិវៀតណាម។ យោងតាមកាសែតនេះបានឲ្យដឹងថាដោយមានដើមទុនសរុបចំនួន ២,៦ ពាន់លានដុល្លារអាមេរិក លុចសំបួគឺជាវិនិយោគិនធំជាងគេទីបីក្នុងចំណោមបណ្តាប្រទេស EU នៅវៀតណាម និងជាប្រទេសដើមដំបូងដែលបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគរវាង EU និងវៀតណាម (EVIPA)

កាសែត Tageblatt Daily (Tageblatt.lu) ក៏បានឆ្លុះបញ្ចាំងអំពីរបៀបវារៈរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក្នុងដំណើរទស្សនកិច្ចរបស់លោកនៅប្រទេសលុចសំបួ។ យោងតាមអត្ថបទនេះថា នេះ គឺជាដំណើរទស្សនកិច្ចផ្លូវរដ្ឋជាផ្លូវការនៅប្រទេសលុចសំបួរបស់គណៈប្រតិភូជាន់ខ្ពស់វៀតណាមដឹកនាំដោយនាយករដ្ឋមន្ត្រី Pham Minh Chinh

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

នារសៀលថ្ងៃទី៣ ខែកក្កដា នៅទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hoang Long និងរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងថាមពលអាល្លឺម៉ង់ លោក Stefan Rouenhoff បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតភាពជាដៃគូថាមពលវៀតណាម - អាល្លឺម៉ង់ ក្រោមសាក្សីភាពរបស់អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan។

Top