• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានចុះផ្សាយយ៉ាងច្បាស់អំពីដំណើរទស្សនកិច្ចនៅវៀតណាមរបស់លោកនាយករដ្ឋមន្រ្តី Suga Yoshihide


នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc និងភរិយារួមជាមួយនាយករដ្ឋមន្រ្តីជប៉ុន Suga Yoshihide និងភរិយា ក្នុងពិធីលាគ្នា (រូបថត៖ TTXVN)
 

ក្នុងអំឡុងពេលថ្ងៃទី១៩ និង ២០ ខែតុលា ឆ្នាំ២០២០ ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានបន្តចុះផ្សាយយ៉ាងច្បាស់ អំពីដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្តី Suga Yoshihide មកកាន់ប្រទេសវៀតណាម។

ក្រោមប្រធានបទ “មេដឹកនាំជប៉ុននិងវៀតណាម បានបញ្ជាក់ពីកិច្ច សហប្រតិបត្តិការសេដ្ឋកិច្ច” ទីភ្នាក់ ងារសារព័ត៌មានក្យូដូ នៅថ្ងៃទី ១៩ ខែតុលាបានឲ្យដឹងថា នៅឯកិច្ចពិភាក្សានៅទីក្រុងហាណូយ លោកនាយករដ្ឋមន្រ្តី Suga និងនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានបញ្ជាក់អះអាងពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ ថ្លែងទៅកាន់ អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចពិភាក្សា លោកនាយករដ្ឋមន្រ្តី Suga បានពណ៌នាវៀត ណាមជា “កត្តាគន្លឹះក្នុងកិច្ចប្រឹងប្រែងដើម្បីសម្រេចជាក់ស្តែង នូវតំបន់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក ប្រកបដោយសេរីភាពនិងបើកចំហរ ព្រមទាំងបានសន្យាថា  ជប៉ុននឹង “បន្តចូលរួមចំណែកដល់សន្តិភាពនិងវិបុលភាពនៃតំបន់នេះ”។

នៅក្នុងព័ត៌មានមួយទៀតដែលមានចំណងជើងថា “លោកនាយករដ្ឋមន្រ្តី Suga បានសន្យាគាំទ្រអាស៊ានក្នុងការបង្កើតគោលការណ៍ យកច្បាប់ជាចម្បង” NHK បានរាយការណ៍ថា លោកនាយករដ្ឋមន្រ្តី Suga បានបញ្ជាក់ថា ប្រទេសជប៉ុននឹងបង្កើនការគាំទ្រដល់ប្រទេសជាសមាជិកអាស៊ាន ដើម្បីបង្កើតគោលការណ៍យកច្បាប់ជាចម្បងសម្រាប់តំបន់នេះ។ លោកនាយករដ្ឋមន្រ្តី Suga បានជ្រើសរើសប្រទេសវៀតណាមនិងឥណ្ឌូនេស៊ីជាទិសដៅសម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោកដើម្បីបង្ហាញពីអាទិភាពក្នុងគោលនយោបាយការបរទេសរបស់ខ្លួន៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top