• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានាធិបតីអាមេរិកបានចុះហត្ថលេខាលើច្បាប់អន្តោប្រវេសន៍ស្តីពីបទបញ្ញត្តិជ្រកកោន

នាយប់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសថា លោកបានចុះហត្ថលេខាលើច្បាប់អន្តោប្រវេសន៍ថ្មីមួយ ក្នុងបំណងរាំងស្កាត់ការហូរចូលចរន្តជនអន្តោប្រវេសន៍សូមសិទិ្ធជ្រកកោន​ នៅក្នុងប្រទេសខ្លួន។

ជនអន្តោរប្រវេសន៍ Honduras នៅរដ្ឋ Chiapas ប្រទេសម៉ិកស៊ិកក្នុងការធ្វើដំណើរ
ទៅកាន់សហរដ្ឋអាមេរិកនៅថ្ងៃទី ២១ខែតុលា (រូបថត: AFP / TTXVN)

កាយវិការនេះបានឆ្លុះបញ្ចាំងពីជំហររឹងមាំនិងការប្តេជ្ញាចិត្តរបស់រដ្ឋបាលអាមេរិកក្នុងការបដិសេធការហូរចូលចរន្តជនអន្តោប្រវេសន៍មកពីបណ្តាប្រទេសអាមេរិកកណ្តាល ឆ្លងកាត់ទឹកដីប្រទេសមិចស៊ីកូដើម្បីស្វែងរកទីជ្រកកោន​ចូលសហរដ្ឋ អាមេ រិក។

យោងតាមអនុក្រឹត្យថ្មីដែលត្រូវបានណែនាំដោយក្រសួងសន្តិសុខសហរដ្ឋអាមេរិកដោយអនុញ្ញាតឱ្យលោកប្រធានាធិបតី Donald Trump មានសិទ្ធិក្នុងការដាក់កំហិតលើចំនួនជនអន្តោប្រវេសន៍ខុសច្បាប់ បើសិនជាខ្លួនបានរកឃើញថា វាគំរាមកំហែងដល់ផលប្រយោជន៍ជាតិ។ អ្នកស្វែងរកសិទ្ធិជ្រកកោននយោបាយឬតាមទម្រង់ផ្សេងទៀតនឹងត្រូវបានត្រួតពិនិត្យឯកន្លែងច្រកព្រំដែនភ្លាមៗ ដើម្បីកំណត់ថាតើពួកគេលក្ខណៈគ្រប់គ្រាន់សម្រាប់ទទួលបានសិទ្ធិជ្រកកោនដែរឬទេ។ បទបញ្ជាថ្មីនេះត្រូវបានរំពឹងថានឹងកាត់បន្ថយការហូរចូលនៃជនអន្តោប្រវេសន៍មកពីបណ្តាប្រទេសនៅអាមេរិកកណ្តាលដែលឆ្លងកាត់ព្រំដែនម៉ិកស៊ិកទៅកាន់សហរដ្ឋ​អាមេរិក​ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top