ព័ត៌មាន
ប្រធានាធិបតីស្រីលង្កា អញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម
តបតាមការអញ្ជើញរបស់លោក Anura Kumara Dissanayake អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានមកដល់ទីក្រុងកូឡុំបូ សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសស្រីលង្កា។ នាព្រឹកថ្ងៃទី ៨ ខែឧសភា (ម៉ោងក្នុងស្រុក) នៅវិមានប្រធានាធិបតី ប្រធានាធិបតីស្រីលង្កា លោក Anura Kumara Dissanayake បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជូនចំពោះលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម។
ក្នុងអំឡុងពេលពិធីស្វាគមន៍ ក្រោមទង់ជាតិវៀតណាមនិងស្រីលង្កា រួមជាមួយនឹងការបាញ់កាមភ្លើងធំចំនួន ២១ ដើម ភ្លេងជាតិវៀតណាមនិងស្រីលង្កា លេងដោយក្រុមតន្រ្តីយោធាបន្លឺឡើងយ៉ាងឱឡារិក។
នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមមួយរូប ទៅកាន់ប្រទេសស្រីលង្កា ដែលបញ្ជាក់ពីការគោរពរបស់វៀតណាម ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាមនិងស្រីលង្កា ហើយក៏ជាឱកាសមួយដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគីដល់កម្រិតថ្មីមួយផងដែរ៕







