ព័ត៌មាន
ប្រធានសភាម៉ុងហ្គោលី លោក Sandag Byambatsogt និងភរិយា បានធ្វើជាអធិបតីនៃពិធីបដិសណ្ឋារកិច្ចចំពោះប្រធានរដ្ឋសភាវៀតណាម លោក ជិន ថាញ់មិន និងភរិយា
បន្ទាប់ពីពិធីបដិសណ្ឋារកិច្ច នៅវិមានរដ្ឋ លោកប្រធានរដ្ឋសភា ជិន ថាញ់មិន បានចុះហត្ថលេខាលើសៀវភៅភ្ញៀវត្រាំងមាស។ ប្រធានរដ្ឋសភាវៀតណាមបានសម្តែងសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងក្នុងការទស្សនាវិមានរដ្ឋម៉ុងហ្គោលី - ជានិមិត្តរូបនៃឯករាជ្យ ភាពខ្លួនទីពឹងខ្លួន និងភាពរួសរាយរាក់ទាក់របស់ប្រជាជនម៉ុងហ្គោលី។
លោកប្រធានរដ្ឋសភា ជិន ថាញ់មិន បានបញ្ជាក់ថា រដ្ឋសភាវៀតណាមតែងតែឱ្យតម្លៃនិងត្រៀមខ្លួនជាស្រេចសហការជាមួយរដ្ឋសភាម៉ុងហ្គោលី ដើម្បីពង្រឹងការផ្លាស់ប្តូរគណៈប្រតិភូ កិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការជំនាញ ក្រុមសមាជិកសភាមិត្តភាព និងសមាជិកសភាវ័យក្មេង; រួមចំណែកដល់ការពង្រឹងទំនុកចិត្តនយោបាយ ការលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ការវិនិយោគ វប្បធម៌ ការអប់រំ និងការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ និងដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក៕





