• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានសភាជាន់ទាបរបស់បែលហ្ស៉ិកនិងជួបធ្វើការជាមួយសហគ្រាសនាំមុខរបស់ EU និងបែលហ្ស៉ិក

បន្តសកម្មភាពនៅព្រះរាជាណាចក្រ បែលហ្ស៉ិក នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀត​ណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយប្រធានសភាជាន់ទាបបែលហ្ស៉ិក លោក Siegfried Bracke។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជួបជាមួយ
ប្រធានសភាជាន់ទាបបែលហ្ស៊ិក លោក Siegfried Bracke

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងប្រធានសភាជាន់ទាបបែលហ្ស៉ិកបានវាយតម្លៃថា ភាគីទាំងពីរគប្បីធ្វើអាជីវកម្មឲ្យអស់រាល់សក្កានុពលសហប្រតិបត្តិការលើវិស័យផ្សេងៗដូចជា អប់រំបណ្តុះបណ្តាល វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងថាមពលស្អាតជាដើម។ លោក Siegfried Bracke បានអះអាងថា នឹងជម្រុញផង  ធ្វើចលនាផង ដើម្បីអាចឈានដល់ការចុះហត្ថលេខានិងអនុម័តលើកិច្ចព្រមព្រៀង EVFTA យ៉ាងឆាប់ៗ។ លោករូបនេះក៏បានសម្តែងនូវការគាំទ្រចំពោះគោលជំហររបស់វៀតណាមលើបណ្តាបញ្ហាអន្តរជាតិនិងតំបន់ ក៏ដូចជាការសម្របសម្រួលរវាងប្រទេសទាំងពីរលើបណ្តាវេទិការពហុភាគីផងដែរ។

នាថ្ងៃដ៏ដែលនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបធ្វើការជាមួយក្រុមហ៊ុននាំមុខ របស់ EU និងបែលហ្ស៊ិក ចំនួន ៤០។ ជំនួបធ្វើការនេះត្រូវបានរៀបចំឡើងដើម្បីបង្កើតលក្ខណៈងាយស្រួលសម្រាប់​សហគ្រាសទាំង ៤០ នេះ មានឱកាសជូបសន្ទនាជាមួយនាយករដ្ឋមន្ត្រីផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមចូលរួមកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន-រុស្ស៊ីលើកទី២០

វៀតណាមចូលរួមកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន-រុស្ស៊ីលើកទី២០

ថ្លែងក្នុងនាមអាស៊ានអំពីកិច្ចសហប្រតិបត្តិការបង្រួញគម្លាតអភិវឌ្ឍន៍ ការតភ្ជាប់ និងការអភិវឌ្ឍអនុតំបន់ លោកអនុរដ្ឋមន្ត្រី Do Hung Viet បានសង្កត់ធ្ងន់ថា នេះជានិច្ច កាលជាខ្លឹមសារអាទិភាពរបស់អាស៊ានក្នុងកិច្ចខិតខំប្រឹងប្រែងរួមដើម្បីកសាងសហ គមន៍; រំពឹងថា រុស្ស៊ីនឹងយកចិត្តទុកដាក់ និងរួមចំណែកកាន់តែមានប្រសិទ្ធភាពចំពោះ កិច្ចខិតខំប្រឹងប្រែងជាអាទិភាពទាំងនេះរបស់អាស៊ាននាពេលខាងមុខ។

Top