• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបង្ហាញស្នាដៃរបស់ខ្លួននៅក្នុងមហោស្រពភាពយន្តអាស៊ាន+៣ នៅសាធារណរដ្ឋឆែក

មហោស្រពភាពយន្តអាស៊ាន+៣ បានបើកនៅល្ងាចថ្ងៃទី៧ ខែកញ្ញា នៅទីក្រុងប្រាក រដ្ឋធានីនៃសាធារណរដ្ឋឆែក។ នេះគឺជាមហោស្រពភាពយន្តទ្រង់ទ្រាយធំមួយដែលមានការចូលរួមពីប្រទេសចំនួន៩ រួមមាន វៀតណាម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន ថៃ ចិន ជប៉ុន និងកូរ៉េខាងត្បូង។
សប្តាហ៍មហោស្រពភាពយន្តអាស៊ាន+៣ ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៤ ខែកញ្ញា នៅទីក្រុងប្រាក សាធារណរដ្ឋឆែក។ រូបថត៖ VNA

ថ្លែងនៅក្នុងពិធីបើក អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌នៃសាធារណរដ្ឋឆែក លោក Jiří Bubeníček បានវាយតម្លៃខ្ពស់ ចំពោះគំនិតផ្តួចផ្តើមក្នុងការរៀបចំសប្តាហ៍ភាពយន្តអាស៊ាន ដោយសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍នេះរួមចំណែកដល់ការពង្រឹងការយល់ដឹង និងការតភ្ជាប់រវាងវប្បធម៌ ដោយហេតុនេះជួយឱ្យ​ប្រជាជនឆែក យល់កាន់តែច្បាស់អំពីប្រទេសជាតិនិងប្រជាជននៃបណ្តាប្រទេសអាស៊ី ដែលកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស។

ចែករំលែកជាមួយអ្នកយកព័ត៌មាននៃវិទ្យុសំឡេងវៀតណាម ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំសាធារណរដ្ឋឆែក លោក Duong Hoai Nam បានឲ្យដឹងថា នេះជាលើកទី ៥ ហើយដែលគណៈកម្មាធិការអាស៊ាន រួមជាមួយស្ថានទូតនៃប្រទេសអាស៊ីចំនួនបីផ្សេងទៀត គឺចិន ជប៉ុន និងកូរ៉េខាងត្បូង បានរៀបចំសប្តាហ៍ភាពយន្តអាស៊ាន+៣។

“ស្ថានទូតវៀតណាមប្រចាំសាធារណរដ្ឋឆែកបានសកម្មយ៉ាងខ្លាំងក្នុងការរៀបចំតាំងពីដើមដំបូងមក ហើយនេះក៏ជាការរៀបចំសម្រាប់ វៀតណាមដែលទទួលតំណែងជាប្រធានអាស៊ានចាប់ពីខែមករា ឆ្នាំ២០២៧ ផងដែរ។ លើកនេះ សម្រាប់សប្តាហ៍ភាពយន្តអាស៊ាន+៣ វៀតណាមបានរៀបចំភាពយន្តចំនួនបី៖ ភាពយន្តខ្នាត​ខ្លី និងភាពយន្តពីរដែលណែនាំអំពីប្រទេសជាតិ និងប្រជាជនវៀតណាម គឺ "ដីព្រៃឈើភាគខាងត្បូង" និង "ភ្លៀងក្រហម"។ ការរៀបចំសប្តាហ៍ភាពយន្តជួយប្រជាជនឆែកឱ្យយល់កាន់តែច្បាស់អំពីភាពចម្រុះខាងវប្បធម៌ និងសម្រស់នៃមាតុភូមិនៃប្រទេសអាស៊ានជាទូទៅ និងវៀតណាមនិយាយដោយឡែក”។

សប្តាហ៍មហោស្រពភាពយន្តអាស៊ាន+៣ ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៤ ខែកញ្ញា៕

តាម​ vovworld.vn/km-KH

វៀតណាមឈាន​មុខគេ​នៅអាស៊ាន ក្នុងការទាក់ទាញសហគ្រាសអឺរ៉ុប

វៀតណាមឈាន​មុខគេ​នៅអាស៊ាន ក្នុងការទាក់ទាញសហគ្រាសអឺរ៉ុប

យោងតាមការស្ទង់មតិប្រចាំឆ្នាំដោយក្រុមប្រឹក្សាពាណិជ្ជកម្មសហភាពអឺរ៉ុប -​ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (EU-ABC) វៀតណាមគឺជាទីផ្សារដែលសហគ្រាសអឺរ៉ុបមានគម្រោងពង្រីកប្រតិបត្តិការ​ច្រើនជាងគេនៅអាស៊ាន​។

Top