បន្តសកម្មភាពនៅព្រះរាជាណាចក្រ បែលហ្ស៉ិក នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយប្រធានសភាជាន់ទាបបែលហ្ស៉ិក លោក Siegfried Bracke។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជួបជាមួយ
ប្រធានសភាជាន់ទាបបែលហ្ស៊ិក លោក Siegfried Bracke
ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងប្រធានសភាជាន់ទាបបែលហ្ស៉ិកបានវាយតម្លៃថា ភាគីទាំងពីរគប្បីធ្វើអាជីវកម្មឲ្យអស់រាល់សក្កានុពលសហប្រតិបត្តិការលើវិស័យផ្សេងៗដូចជា អប់រំបណ្តុះបណ្តាល វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងថាមពលស្អាតជាដើម។ លោក Siegfried Bracke បានអះអាងថា នឹងជម្រុញផង ធ្វើចលនាផង ដើម្បីអាចឈានដល់ការចុះហត្ថលេខានិងអនុម័តលើកិច្ចព្រមព្រៀង EVFTA យ៉ាងឆាប់ៗ។ លោករូបនេះក៏បានសម្តែងនូវការគាំទ្រចំពោះគោលជំហររបស់វៀតណាមលើបណ្តាបញ្ហាអន្តរជាតិនិងតំបន់ ក៏ដូចជាការសម្របសម្រួលរវាងប្រទេសទាំងពីរលើបណ្តាវេទិការពហុភាគីផងដែរ។
នាថ្ងៃដ៏ដែលនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបធ្វើការជាមួយក្រុមហ៊ុននាំមុខ របស់ EU និងបែលហ្ស៊ិក ចំនួន ៤០។ ជំនួបធ្វើការនេះត្រូវបានរៀបចំឡើងដើម្បីបង្កើតលក្ខណៈងាយស្រួលសម្រាប់សហគ្រាសទាំង ៤០ នេះ មានឱកាសជូបសន្ទនាជាមួយនាយករដ្ឋមន្ត្រីផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម