ព័ត៌មាន
ប្រធានរដ្ឋវៀតណាម លោក លឿង គឿង អញ្ជើញជាអធិបតីនៃពិធីទទួលបដិសណ្ឋារកិច្ចចំពោះព្រះមហាក្សត្រហ្ស៊កដានី
បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច ប្រធានរដ្ឋលោក លឿង គឿង និងព្រះមហាក្សត្រ Abdullah II Ibn Al Hussein បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរ ធ្វើការពិភាក្សានិងវាយតម្លៃលទ្ធផលនៃកិច្ច សហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលកន្លងទៅ និងស្នើទិសដៅ សហប្រតិបត្តិការ នាពេលខាងមុខ។
នេះជាដំណើរព្រះរាជទស្សនកិច្ចលើកដំបូងរបស់ប្រមុខនៃព្រះរាជាណាចក្រហ្ស៊កដានី មកកាន់វៀតណាម និងជាការផ្លាស់ប្តូរគណៈប្រតិភូថ្នាក់ប្រមុខរដ្ឋ/រដ្ឋាភិបាលលលើកដំបូងរវាងប្រទេសទាំងពីរ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូត។ ដំណើរព្រះរាជទស្សនកិច្ចនេះ បានប្រព្រឹត្តទៅក្នុងបរិបទដែលប្រទេសទាំងពីរកំពុងរំលឹកខួបលើកទី ៤៥ ទិវាបង្កើតទំនាក់ទំនងការទូត (៩ សីហា ១៩៨០-៩ សីហា ២០២៥) ដែលរួមចំណែក បើកចេញដំណាក់កាលថ្មីនៃកិច្ចសហប្រតិបត្តិការ៕







