• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភា៖ “បេតិកភណ្ឌវប្បធម៌គឺជាកម្លាំងចលករ និងជាប្រភពធនធានដ៏សំខាន់មួយសម្រាប់ការអភិវឌ្ឍរបស់ខេត្ត Bac Ninh”

នាយប់ថ្ងៃទី ១៣ ខែមេសា នៅមណ្ឌលកេរ្តិ៍ដំណែលជាតិពិសេស វិហារ Do ទីក្រុង Tu Son ខេត្ត Bac Ninh ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១០១៥ នៃទិវាឡើងគ្រងរាជ្យរបស់ស្តេច Ly Thai To (១០១០-២០២៥) និងទទួលប័ណ្ឌចំណាត់ថ្នាក់បេតិកភណ្ឌជាតិពិសេស សាលាភូមិ Dinh Bang វិមានអនុស្សាវរីយ៍ជាតិ អតីតប្រធានរដ្ឋសភា Le Quang Dao និងសេចក្តីសម្រេចចិត្តទទួលស្គាល់រតនៈសម្បត្តិជាតិត្រាមាស "កំណប់អធិរាជ"។
ប្រធារដ្ឋសភា លោក Tran Thanh Man អញ្ជើញថ្លែងមតិក្នុងពិធី (រូបថត៖ VOV)

អញ្ជើញថ្លែងមតិក្នុងពិធី លោកប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា បេតិកភណ្ឌវប្បធម៌ចម្រុះ និងសម្បូរបែបគឺជាកម្លាំងចលករ និងជាប្រភពធនធានដ៏សំខាន់មួយសម្រាប់ខេត្ត Bac Ninh អភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងនិរន្តរភាព។ លោកប្រធានរដ្ឋសភា Tran Thanh Man បានបញ្ជាក់យ៉ាងច្បាស់អំពីភារកិច្ចសម្រាប់ខេត្ត Bac Ninh។

“បន្តជ្រួតជ្រាបនិងអនុវត្តន៍ឲ្យបានហ្មត់ចត់ និងប្រកបដោយប្រសិទ្ធភាពរាល់ការបញ្ជាណែនាំរបស់លោកអគ្គលេខាបក្សតូ ឡឹម  ក៏ដូចជា គោលនយោបាយ សេចក្តីសម្រេចចិត្តរបស់បក្ស និងរដ្ឋ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម; អំពីការអភិរក្សនិងអភិវឌ្ឍបេតិកភណ្ឌវប្បធម៌។ អនុវត្តន៍ប្រកបដោយសមកាលកម្មរាល់ដំណោះស្រាយអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមយ៉ាងឆាប់រហ័សនិងនិរន្តរភាព; ខិតខំសម្រេចបាននិងហួសគោលដៅកំណើន លើសពី ៨% និងសេណារីយូខ្ពស់ជាង ១០%”។ នេះបើយោងតាមប្រសាសន៍របស់លោកប្រធានរដ្ឋសភា។

មុននោះ នារសៀលថ្ងៃទី ១៣ ខែមេសា) ប្រធានរដ្ឋសភា លោក Tran Thanh Man បានអញ្ជើញអុជធូបរំលឹកវិញ្ញាណក្ខន្ធបណ្តាស្តេច  Ly  នៅវិហារ Do ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

វៀតណាម-អេត្យូពី ជំរុញកិច្ចសន្ទនាសម្រួលដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ

វៀតណាម-អេត្យូពី ជំរុញកិច្ចសន្ទនាសម្រួលដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម និងចូលរួមកិច្ចប្រជុំកំពូលលើកទី ៤ នៃវេទិកាភាពជាដៃគូដើម្បីកំណើនបៃតង និងគោលដៅសកលឆ្នាំ ២០៣០ (P4G) ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៥ នារសៀលថ្ងៃទី១៥ មេសា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីអេត្យូពី លោក Abiy Ahmed Ali បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ។

Top