• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកកិច្ចប្រជុំកំពូលវេទិកា P4G ឆ្នាំ២០២៥

នាថ្ងៃទី ១៦ មេសា នៅទីក្រុងហាណូយ គណៈប្រតិភូអន្តរជាតិជាង ៦០០ នាក់មកពី ប្រទេសចំនួន ៤០ បានចូលរួមពិធីបើកកិច្ចប្រជុំកំពូលលើកទី ៤ នៃវេទិកាភាពជាដៃគូដើម្បីកំណើនបៃតង និងគោលដៅសកលឆ្នាំ ២០៣០ (P4G)។
P4G ជាកិច្ចប្រជុំកំពូលពហុភាគីលើកដំបូងក្នុងវិស័យកំណើនបៃតង បរិវត្តកម្មបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាពដែលវៀតណាមធ្វើជាម្ចាស់ផ្ទះ។ (រូបថត៖ Viet Hoang/baoquocte.vn)

ដោយមានប្រធានបទ៖ “ការធ្វើបរិវត្តកម្មបៃតងប្រកបដោយនិរន្តរភាព ប្រកាន់ យកមនុស្សធ្វើជាស្នូល” ក្នុងរយៈពេល ២ ថ្ងៃប្រជុំ គណៈប្រតិភូនឹងចូលរួមក្នុងសកម្មភាពជាច្រើនដូចជា៖ ពិព័រណ៍កំណើនបៃតង វគ្គពិភាក្សាកម្រិតខ្ពស់ វគ្គពិភាក្សាថ្នាក់រដ្ឋមន្ត្រីដែលផ្តោតលើវិស័យកៀរគរធនធាន ការផ្លាស់ប្តូរប្រព័ន្ធស្បៀងអាហារ ដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ការផ្លាស់ប្តូរថាមពលប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។

គេរំពឹងថា កិច្ចប្រជុំនឹងអនុម័តលើឯកសារចំនួនពីរ៖ សេចក្តីថ្លែងការណ៍ទីក្រុងហាណូយស្តីពីការធ្វើបរិវត្តកម្មបៃតងប្រកបដោយនិរន្តរភាពដែលប្រកាន់យកមនុស្សធ្វើជាស្នូល និងសេចក្តីថ្លែងការណ៍ P4G ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការ យន្តការពហុភាគី ក្នុងការធ្វើបរិវត្តកម្មបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

វៀតណាមជាសមាជិកសកម្ម និងមាន​ទំនួល​ខុសត្រូវនៃសហគមន៍អន្តរជាតិ

វៀតណាមជាសមាជិកសកម្ម និងមាន​ទំនួល​ខុសត្រូវនៃសហគមន៍អន្តរជាតិ

នាព្រឹកថ្ងៃទី ១៧ មេសា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក Luong Cuong បានទទួលជួបលោកស្រី Amina Mohammed អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ក្នុងឱកាសដែលលោកស្រីមកបំពេញទស្សនកិច្ចនៅវៀតណាម ដើម្បីចូលរួមកិច្ចប្រជុំកំពូលនៃវេទិកាភាពជាដៃគូដើម្បីកំណើនបៃតងនិងគោលដៅសកលឆ្នាំ២០៣០ (P4G) លើកទី៤ នៅទីក្រុងហាណូយ។

Top