ព័ត៌មាន យកចិត្តទុកដាក់ប្រមូលមតិរបស់ប្រជាជនលើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ 16/04/2025 ក្នុងសន្និសីទទូទាំងប្រទេសជ្រួតជ្រាបនិងអនុវត្តសេចក្តីសម្រេចចិត្តនៃសន្និសីទលើកទី ១១ គណៈកម្មាធិការមជ្ឈិមបក្សលើកទី ១៣ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ១៦ មេសា ពីទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានអញ្ជើញថ្លែងលើប្រធានបទ៖ “ស្តីពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនិងច្បាប់; ទិសដៅសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភា នីតិកាលទី១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ អាណត្តិ ២០២៦-២០៣១។ ប្រធានរដ្ឋសភាបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការយកចិត្តទុកដាក់ជាពិសេសលើការប្រមូលមតិប្រជាជនស្តីពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ; ទន្ទឹមនឹងនោះ ស្នើឲ្យរដ្ឋាភិបាល និងរណសិរ្សមាតុភូមិ អនុវត្តន៍ប្រកបដោយវិទ្យាសាស្ត្រ ប្រជាធិបតេយ្យ ជាក់ស្តែង បើកចំហ និងតម្លាភាព។ប្រធានរដ្ឋសភា លោក ត្រិន ថាញ់មិន ។ រូបថត៖ VNA“ដោយសារតែវិសាលភាពនៃការធ្វើវិសោធនកម្មនិងបំពេញបន្ថែមលើរដ្ឋធម្មនុញ្ញមានកំណត់ ដែលគ្រោងនឹងពាក់ព័ន្ធដល់ប្រការចំនួន ៨/១២០ នៃរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ ដូច្នេះគណៈកម្មការអចិន្ត្រៃយ៍រដ្ឋសភានឹងដាក់ជូនរដ្ឋសភានូវទម្រង់ឯកសារជាសេចក្តីសម្រេចចិត្តរបស់រដ្ឋសភា ស្រដៀងគ្នាទៅនឹងអ្វីដែលបានអនុវត្តន៍ក្នុងការធ្វើវិសោធនកម្មនិងបំពេញបន្ថែមរដ្ឋធម្មនុញ្ញក្នុងឆ្នាំ ១៩៨៨ ១៩៨៩ និង២០០១។ យកចិត្តទុកដាក់ជាពិសេសលើការប្រមូលមតិពីប្រជាជនស្តីពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ (ចាប់ពីថ្ងៃទី ៦ ខែឧសភាដល់ថ្ងៃទី ៥ ខែមិថុនា)។ ស្នើឱ្យរដ្ឋាភិបាលនិងរណសិរ្សមាតុភូមិអនុវត្តន៍ប្រកបដោយវិទ្យាសាស្ត្រ ប្រជាធិបតេយ្យ បើកចំហជាសាធារណៈ តម្លាភាព និងយកចិត្តទុកដាក់ប្រមូលមតិយោបល់ពីសហគមន៍ប្រជាជន ស្របតាមច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្រិតមូលដ្ឋាន”។ប្រធានរដ្ឋសភាបានឲ្យដឹងថា រដ្ឋសភានឹងធ្វើវិសោធនកម្មលើខ្លឹមសារពាក់ព័ន្ធក្នុងច្បាប់ដូចជា៖ ច្បាប់ស្តីពីការរៀបចំរដ្ឋបាលថ្នាក់មូលដ្ឋាន ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកសភានិងសមាជិកក្រុមប្រឹក្សាប្រជាជន ច្បាប់ស្តីពីការរៀបចំតុលាការប្រជាជន ច្បាប់ស្តីពីការរៀបចំសណ្តាប់ធ្នាប់សាធារណៈ ច្បាប់ស្តីពីការរៀបចំស្ថាប័នស៊ើបអង្កេតព្រហ្មទ័ណ្ឌ ច្បាប់ស្តីពីកម្មាភិបាល ច្បាប់ស្តីពីការចេញផ្សាយឯកសារច្បាប់។ល។ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ បណ្តាច្បាប់និងសេចក្តីសម្រេចចិត្តពាក់ព័ន្ធ ត្រូវតែសុក្រឹត្យមុនថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៥ ហើយចូលជាធរមានចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥។សន្និសីទទូទាំងប្រទេសជ្រួតជ្រាបនិងអនុវត្តសេចក្តីសម្រេចចិត្តនៃសន្និសីទលើកទី១១ គណៈកម្មាធិការមជ្ឈិមបក្សនិតីកាលទី១៣។ រូបថត៖ VOVប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន បានឲ្យដឹងថា ការបោះឆ្នោតសមាជិករដ្ឋសភានីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ គ្រោងនឹងប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ ២០២៦។ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ រដ្ឋសភាថ្មីនឹងបើកសម័យប្រជុំដំបូងរបស់ខ្លួន៕ តាម VOV5 - វិទ្យុសម្លេងវៀតណាមo

ក្នុងសន្និសីទទូទាំងប្រទេសជ្រួតជ្រាបនិងអនុវត្តសេចក្តីសម្រេចចិត្តនៃសន្និសីទលើកទី ១១ គណៈកម្មាធិការមជ្ឈិមបក្សលើកទី ១៣ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ១៦ មេសា ពីទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានអញ្ជើញថ្លែងលើប្រធានបទ៖ “ស្តីពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនិងច្បាប់; ទិសដៅសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភា នីតិកាលទី១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ អាណត្តិ ២០២៦-២០៣១។ ប្រធានរដ្ឋសភាបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការយកចិត្តទុកដាក់ជាពិសេសលើការប្រមូលមតិប្រជាជនស្តីពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ; ទន្ទឹមនឹងនោះ ស្នើឲ្យរដ្ឋាភិបាល និងរណសិរ្សមាតុភូមិ អនុវត្តន៍ប្រកបដោយវិទ្យាសាស្ត្រ ប្រជាធិបតេយ្យ ជាក់ស្តែង បើកចំហ និងតម្លាភាព។ប្រធានរដ្ឋសភា លោក ត្រិន ថាញ់មិន ។ រូបថត៖ VNA“ដោយសារតែវិសាលភាពនៃការធ្វើវិសោធនកម្មនិងបំពេញបន្ថែមលើរដ្ឋធម្មនុញ្ញមានកំណត់ ដែលគ្រោងនឹងពាក់ព័ន្ធដល់ប្រការចំនួន ៨/១២០ នៃរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ ដូច្នេះគណៈកម្មការអចិន្ត្រៃយ៍រដ្ឋសភានឹងដាក់ជូនរដ្ឋសភានូវទម្រង់ឯកសារជាសេចក្តីសម្រេចចិត្តរបស់រដ្ឋសភា ស្រដៀងគ្នាទៅនឹងអ្វីដែលបានអនុវត្តន៍ក្នុងការធ្វើវិសោធនកម្មនិងបំពេញបន្ថែមរដ្ឋធម្មនុញ្ញក្នុងឆ្នាំ ១៩៨៨ ១៩៨៩ និង២០០១។ យកចិត្តទុកដាក់ជាពិសេសលើការប្រមូលមតិពីប្រជាជនស្តីពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ (ចាប់ពីថ្ងៃទី ៦ ខែឧសភាដល់ថ្ងៃទី ៥ ខែមិថុនា)។ ស្នើឱ្យរដ្ឋាភិបាលនិងរណសិរ្សមាតុភូមិអនុវត្តន៍ប្រកបដោយវិទ្យាសាស្ត្រ ប្រជាធិបតេយ្យ បើកចំហជាសាធារណៈ តម្លាភាព និងយកចិត្តទុកដាក់ប្រមូលមតិយោបល់ពីសហគមន៍ប្រជាជន ស្របតាមច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្រិតមូលដ្ឋាន”។ប្រធានរដ្ឋសភាបានឲ្យដឹងថា រដ្ឋសភានឹងធ្វើវិសោធនកម្មលើខ្លឹមសារពាក់ព័ន្ធក្នុងច្បាប់ដូចជា៖ ច្បាប់ស្តីពីការរៀបចំរដ្ឋបាលថ្នាក់មូលដ្ឋាន ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកសភានិងសមាជិកក្រុមប្រឹក្សាប្រជាជន ច្បាប់ស្តីពីការរៀបចំតុលាការប្រជាជន ច្បាប់ស្តីពីការរៀបចំសណ្តាប់ធ្នាប់សាធារណៈ ច្បាប់ស្តីពីការរៀបចំស្ថាប័នស៊ើបអង្កេតព្រហ្មទ័ណ្ឌ ច្បាប់ស្តីពីកម្មាភិបាល ច្បាប់ស្តីពីការចេញផ្សាយឯកសារច្បាប់។ល។ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ បណ្តាច្បាប់និងសេចក្តីសម្រេចចិត្តពាក់ព័ន្ធ ត្រូវតែសុក្រឹត្យមុនថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៥ ហើយចូលជាធរមានចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥។សន្និសីទទូទាំងប្រទេសជ្រួតជ្រាបនិងអនុវត្តសេចក្តីសម្រេចចិត្តនៃសន្និសីទលើកទី១១ គណៈកម្មាធិការមជ្ឈិមបក្សនិតីកាលទី១៣។ រូបថត៖ VOVប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន បានឲ្យដឹងថា ការបោះឆ្នោតសមាជិករដ្ឋសភានីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ គ្រោងនឹងប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ ២០២៦។ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ រដ្ឋសភាថ្មីនឹងបើកសម័យប្រជុំដំបូងរបស់ខ្លួន៕
អត្ថបទផ្សេងទៀត វៀតណាមជាសមាជិកសកម្ម និងមានទំនួលខុសត្រូវនៃសហគមន៍អន្តរជាតិ18/04/2025ព័ត៌មាននាព្រឹកថ្ងៃទី ១៧ មេសា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក Luong Cuong បានទទួលជួបលោកស្រី Amina Mohammed អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ក្នុងឱកាសដែលលោកស្រីមកបំពេញទស្សនកិច្ចនៅវៀតណាម ដើម្បីចូលរួមកិច្ចប្រជុំកំពូលនៃវេទិកាភាពជាដៃគូដើម្បីកំណើនបៃតងនិងគោលដៅសកលឆ្នាំ២០៣០ (P4G) លើកទី៤ នៅទីក្រុងហាណូយ។ នាយករដ្ឋមន្ត្រីអេត្យូពីអញ្ជើញទៅទស្សនាវត្ត Tran Quoc18/04/2025ព័ត៌មានបិទកិច្ចប្រជុំកំពូល P4G៖ ការអនុម័តសេចក្តីថ្លែងការណ៍រួមចំនួន ២ ស្តីពីការធ្វើបរិវត្តកម្មបៃតងប្រកបដោយនិរន្តរភាព18/04/2025ព័ត៌មាននាំទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការវៀតណាម-អេត្យូពីឈានចូលជំពូកថ្មី17/04/2025ព័ត៌មានលោកប្រធានរដ្ឋ លឿង គឿង ផ្ញើលិខិតអបអរសាទរដល់ស្ត្រីដើមកំណើតវៀតណាមដំបូងគេដែលហោះហើរចូលទៅកាន់លំហអវកាស17/04/2025ព័ត៌មានវៀតណាមស្នើឱ្យ ADB គាំទ្រគម្រោងហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំ17/04/2025ព័ត៌មានបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារប្រទេសវៀតណាមនិងក្រសួងការពារជាតិចិន17/04/2025ព័ត៌មាន អត្ថបទផ្សេងទៀត