ប្រធារដ្ឋសភា លោក Tran Thanh Man អញ្ជើញថ្លែងមតិក្នុងពិធី (រូបថត៖ VOV)
អញ្ជើញថ្លែងមតិក្នុងពិធី លោកប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា បេតិកភណ្ឌវប្បធម៌ចម្រុះ និងសម្បូរបែបគឺជាកម្លាំងចលករ និងជាប្រភពធនធានដ៏សំខាន់មួយសម្រាប់ខេត្ត Bac Ninh អភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងនិរន្តរភាព។ លោកប្រធានរដ្ឋសភា Tran Thanh Man បានបញ្ជាក់យ៉ាងច្បាស់អំពីភារកិច្ចសម្រាប់ខេត្ត Bac Ninh។
“បន្តជ្រួតជ្រាបនិងអនុវត្តន៍ឲ្យបានហ្មត់ចត់ និងប្រកបដោយប្រសិទ្ធភាពរាល់ការបញ្ជាណែនាំរបស់លោកអគ្គលេខាបក្សតូ ឡឹម ក៏ដូចជា គោលនយោបាយ សេចក្តីសម្រេចចិត្តរបស់បក្ស និងរដ្ឋ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម; អំពីការអភិរក្សនិងអភិវឌ្ឍបេតិកភណ្ឌវប្បធម៌។ អនុវត្តន៍ប្រកបដោយសមកាលកម្មរាល់ដំណោះស្រាយអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមយ៉ាងឆាប់រហ័សនិងនិរន្តរភាព; ខិតខំសម្រេចបាននិងហួសគោលដៅកំណើន លើសពី ៨% និងសេណារីយូខ្ពស់ជាង ១០%”។ នេះបើយោងតាមប្រសាសន៍របស់លោកប្រធានរដ្ឋសភា។
មុននោះ នារសៀលថ្ងៃទី ១៣ ខែមេសា) ប្រធានរដ្ឋសភា លោក Tran Thanh Man បានអញ្ជើញអុជធូបរំលឹកវិញ្ញាណក្ខន្ធបណ្តាស្តេច Ly នៅវិហារ Do ផងដែរ៕