• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាហ្វាំងឡង់ លោក Jussi Halla-aho បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

នាយប់ថ្ងៃទី ២៦ មីនា ប្រធានរដ្ឋសភាហ្វាំងឡង់ លោក Jussi Halla-aho និង គណៈប្រតិភូរដ្ឋសភាហ្វាំងឡង់បានចាកចេញពីទីក្រុងហាណូយ បញ្ចប់ដំណើរទស្សន កិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែមីនា តបតាមការអញ្ជើញ របស់ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue។
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ទទួលស្វាគមន៍ប្រធានរដ្ឋសភាហ្វាំងឡង់ លោក Jussi Halla-aho។ (រូបថត៖ VNA)

មុននោះ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ប្រធានរដ្ឋសភាហ្វាំងឡង់បានចូលរួមពិធីប្រគល់ វិញ្ញាបនប័ត្របញ្ចប់ការសាងសង់គម្រោងរោងចក្រផលិតថាមពលអគ្គីសនីពីសំរាម Thang Long - Bac Ninh នៅទីរួមខេត្ត Que Vo (ខេត្ត Bac Ninh)។ នេះគឺជារោង ចក្រដែលបានឧបត្ថម្ភ សាងសង់ និងដំណើរការដោយប្រើបច្ចេកវិទ្យាហ្វាំងឡង់។ នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាហ្វាំងឡង់បានទៅទស្សនា និងធ្វើការនៅសាលា Tan Thoi Dai; ចូលរួមពិធីសម្ពោធការិយាល័យកុងស៊ុលថ្មីនៃស្ថានទូតហ្វាំងឡង់; ទស្សនាកេរ្តិ៍ដំណែលជាតិពិសេស Van Mieu - Quoc Tu Giam និងកេរ្តិ៍ដំណែលពន្ធ នាគារ Hoa Lo

នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកប្រធានរដ្ឋសភា Jussi Halla- aho នៅខាងក្រៅតំបន់អឺរ៉ុប ចាប់តាំងពីលោកឡើងកាន់តំណែង (ខែមិថុនា ឆ្នាំ ២០២៣) ហើយលោកត្រឹមតែបំពេញទស្សនកិច្ចនៅវៀតណាមប៉ុណ្ណោះ មិនរួមបញ្ចូល ទស្សនកិច្ចនៅប្រទេសផ្សេងទៀតទេ។ ប្រការនេះបង្ហាញពីឋានៈពិសេសរបស់វៀត ណាមក្នុងគោលនយោបាយកិច្ចការបរទេសរបស់ហ្វាំងឡង់ ក៏ដូចជាទំនាក់ទំនងមិត្ត ភាពដ៏ល្អប្រសើរ រវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។ ដំណើរទស្សនកិច្ចនេះក៏ ជាសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ ដើម្បីអបអរសាទរខួបលើកទី ៥០ នៃការ បង្កើតទំនាក់ទំនងការទូតរវាងហ្វាំងឡង់ និងវៀតណាម (១៩៧៣-២០២៣ ផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ នាយឧត្តមសេនីយ៍ Vo Nguyen Giap - អ្នកយុទ្ធសាស្ត្រដ៏ឈ្លាសវៃ

៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ នាយឧត្តមសេនីយ៍ Vo Nguyen Giap - អ្នកយុទ្ធសាស្ត្រដ៏ឈ្លាសវៃ

ជ័យជំនះ Dien Bien Phu មិនត្រឹមតែបញ្ចប់សង្រ្គាមតស៊ូ ប្រឆាំងអាណានិគម រយៈពេល ៩ ឆ្នាំប៉ុណ្ណោះទេ ប៉ុន្តែក្នុងទិដ្ឋភាពជាច្រើនក៏ជាទ្រឹស្តី និងមូលដ្ឋានជាក់ស្តែងដ៏រឹងមាំសម្រាប់ការតស៊ូដណ្តើមឯករាជ្យ របស់ប្រជាជន វៀតណាមផងដែរ។

Top