
ប្រធានរដ្ឋសភាវៀតណាមអញ្ជើញទៅសួរសុខទុក្ខបញ្ជាការដ្ឋានទីក្រុង
ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧៣ ទិវាបង្កើតកងទ័ពប្រជាជនវៀតណាម និងលើកទី ២៨ ទិវាបុណ្យការពារជាតិប្រជាជនទាំងមូលនោះ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទៅសាកសួរសុខទុក្ខ និងជួបធ្វើការជាមួយកម្មាភិបាល យុទ្ធជនកងកម្លាំងប្រដាប់អវុធនៃបញ្ជាការដ្ឋានទីក្រុងហាណូយ។ អញ្ជើញថ្លែងមតិនៅទីនេះ លោកស្រី Nguyen Thi Kim Ngan បានសើកសរសើរចំពោះកម្មាភិបាល និងយុទ្ធជននៃបញ្ជាការដ្ឋានទីក្រុងហាណូយ ដែលជានិច្ចកាលក្ដាប់ជាប់នូវគោលដៅ ទស្សនៈ និងការបញ្ជាណែនាំរបស់បក្សអំពីកិច្ចការពារមាតុភូមិ។ លោកស្រីបានស្នើឲ្យបញ្ជាការដ្ឋានទីក្រុងហាណូយ ប្រមូលផ្ដុំលើកិច្ចការអប់រំនយោបាយ សតិអារម្មណ៍សម្រាប់កម្មាភិបាល យុទ្ធជន ហើយបញ្ជាការដ្ឋានទីក្រុងហាណូយ គប្បីរួមសហការយ៉ាងជិតស្និទ្ធជាមួយនគរបាលប្រជាជន និងកងកម្លាំងនានា ដើម្បីរក្សារឹងមាំស្ថិរភាពនយោបាយ សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គមនៅទីក្រុងហាណូយ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម