ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាមអញ្ជើញទៅសួរសុខទុក្ខបញ្ជាការដ្ឋានទីក្រុង


 ប្រធានរដ្ឋសភាវៀតណាមអញ្ជើញទៅសួរសុខទុក្ខបញ្ជាការដ្ឋានទីក្រុង 

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើក​ទី​៧៣ ទិវាបង្កើតកងទ័ពប្រជាជនវៀ​តណាម និង​លើកទី ២៨ ទិវាបុណ្យ​ការពារ​ជាតិប្រជាជន​ទាំងមូល​នោះ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ​២០១៧​ ប្រធានរដ្ឋសភាវៀតណាម លោកស្រី ​Nguyen Thi Kim Ngan បានអញ្ជើញទៅសាកសួរ​សុខទុ​ក្ខ និងជួបធ្វើការជាមួ​យកម្មាភិបាល យុទ្ធជន​កងកម្លាំង​ប្រដាប់អវុធ​នៃបញ្ជាការដ្ឋាន​ទីក្រុងហាណូយ​។ អញ្ជើញថ្លែងមតិនៅទីនេះ​ លោកស្រី Nguyen Thi​ Kim Ngan បានសើកសរសើរ​ចំពោះកម្មាភិបាល ​និងយុទ្ធជននៃបញ្ជាការដ្ឋានទីក្រុងហាណូយ​ ដែលជា​និច្ចកាល​ក្ដាប់ជាប់​នូវគោល​ដៅ ទស្សនៈ​ និងការបញ្ជាណែនាំរបស់បក្សអំ​ពីកិច្ចការ​ពារមាតុភូមិ។ លោកស្រីបាន​ស្នើឲ្យបញ្ជាការដ្ឋាន​ទីក្រុង​ហាណូយ ប្រមូល​ផ្ដុំលើកិច្ច​ការអប់រំ​នយោបាយ សតិអារម្មណ៍សម្រាប់កម្មាភិបា​ល យុទ្ធជន ហើយបញ្ជាការ​ដ្ឋានទី​ក្រុង​ហាណូយ គប្បីរួម​សហការយ៉ាងជិត​ស្និទ្ធជាមួយនគរបាលប្រជាជ​ន និងកងកម្លាំងនានា​ ដើម្បី​រក្សារឹងមាំ​ស្ថិរភាព​នយោបាយ​ សណ្ដាប់ធ្នាប់​សុវត្ថិភាពសង្គមនៅទីក្រុង​ហាណូ​យ៕
 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 


top