• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមពិធីជួបជុំគ្នាកងទ័ពសក់វែងនិងអតីតយុវនារីស្ម័គ្រចិត្តតំបន់ភាគខាងត្បូង

នារសៀលថ្ងៃទី១៦ខែមករានៅខេត្ត Ben Tre មជ្ឈឹមសមាគមន៍នារី វៀតណាម និងគណៈកម្មាធិការប្រជាជនខេត្ត Ben Tre បានរៀបចំពិធីជួបជុំជាមួយតំណាងនៃ “កងទ័ពសក់វែង” អតីតយុវនារីស្ម័គ្រចិត្តនៅខេត្តក្រុងទាំង ២១នៃតំបន់ភាគខាងត្បូងវៀតណាម។ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ក៏អញ្ជើញចូលរួមពិធីជួបជុំនេះដែរ។

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ជួបជុំជាមួយបណ្ដាតំណាងនៃ "កងទ័ពសក់វែង" ខេត្ត Ben Tre (រូបថត៖ VOV)

ខេត្ត Ben Tre ត្រូវបានចាត់ទុកជាទីប្រសូត្រនៃ “កងទ័ពសក់វែង” ដែលបានក្លាយទៅជានិមិត្តរូបគួរអោយមោទនៈរបស់នារីតំបន់ភាគខាងត្បូងក្នុងប្រវត្តិសាស្ត្រតស៊ូរំដោះប្រជាជាតិ។ ថ្នាក់ដឹកនាំឈ្លាសវៃនៃកងទ័ពសក់វែងនេះគឺជាលោកស្រីឧត្តមសេនីយ៍ Nguyen Thi Dinh។ កេរ្តិ៍ឈ្មោះរបស់លោកស្រីបានកត់សម្គាល់ក្នុងប្រវត្តិសាស្ត្រដ៏ភ្លឺស្វាងរបស់ប្រជាជាតិវៀតណាម ហើយផ្សាភ្ជាប់នឹងការប្រសូត្រនៃកងទ័ពសក់វែងនិងចលនាតស៊ូរបស់នារីតំបន់ភាគខាងត្បូងនិយាយរួមនិងនារីខេត្ត Ben Tre និយាយដោយឡែក។ រូបភាពដ៏អង់អាចក្លាហានមោះមុតរបស់ “កងទ័ពសក់វែង” បានឈានចូលក្នុងប្រវត្តិសាស្ត្រដូចអព្ភូតហេតុមួយក្នុងបុព្វហេតុតស៊ូរំដោះប្រជាជាតិ ហើយបន្ត ត្រូវបានពង្រីកក្នុងសម័យបច្ចុប្បន្នផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ លំហដើម្បីការអភិវឌ្ឍ និង ភាពធន់

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ “លំហដើម្បីការអភិវឌ្ឍ និង ភាពធន់”

នាថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) នៅទីក្រុងប៉ារីស ប្រទេសបារាំង អគ្គលេខាបក្ស ប្រធានរដ្ឋ​លោកតូ ឡឹម អញ្ជើញមានបទថ្លែងសុន្ទរកថាដ៏សំខាន់ បើកសម័យពិភាក្សាជាន់ខ្ពស់លើប្រធានបទ “កសាងលំហអាវកាសថ្មីដើម្បីពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស” ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអវកាសអន្តរជាតិនៅទីក្រុងប៉ារីស។ កិច្ចប្រជុំកំពូលនេះត្រូវបានធ្វើឡើងតាមសំណើរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៦ នៅទីក្រុងប៉ារីស។

Top