• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ទទួលជួបពិភាក្សា​ការងារជាមួយអគ្គលេខាធិការ​សហភាពអន្តរសភា​ពិភពលោក ​លោក Martin Chungong


 ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ទទួលជួបពិភាក្សាការងារជាមួយអគ្គលេខាធិការ​សហភាពអន្តរសភាពិភពលោក លោក Martin Chungong (រូបថតៈ daibieunhandan)
 

 ក្នុងជំនួបជាមួយអគ្គលេខាធិការសហ ភាពអន្តរសភាពិភពលោក (IPU) លោក Martin Chungong នារសៀល​ថ្ងៃទី​៨ ខែ​មេសា ឆ្នាំ​២០១៩ នៅទីក្រុងដូហានៃប្រទេសកាតា ប្រធា​នរដ្ឋសភាវៀតណាមលោកស្រី Nguy​en Thi Kim Ngan បានសម្តែងការពេញចិត្តចំពោះលទ្ធផលនៃកិច្ចសហប្រតិ បត្តិការជាក់ស្តែងរវាង IPU - រដ្ឋស​ភា​វៀត​ណាម​និង​អង្គការសហប្រជាជាតិនៅវៀតណាម​ សំដៅអនុវត្តន៍ជាក់ស្តែងនូវភាពជាដៃ​គូសភា​។

លោក​ស្រីប្រធានរដ្ឋសភាវៀតណាម Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថាដោយមានការគាំទ្រពី IPU ជាទូ​ទៅ​និង​ជាពិសេសពីលោកអគ្គលេខាធិការ រដ្ឋសភា វៀត ណាមបាននិង​កំពុង​អនុវត្ត​រាល់សកម្មភាព​ដើម្បី​ជំរុញ​តួនា​ទីរ​បស់រដ្ឋសភាចំពោះការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ក្នុង​​រយៈ​ពេលខាងមុខ រដ្ឋសភាវៀតណាមបន្តកំណត់ការចូល​រួមក្នុងសកម្មភាពរបស់ IPU ជា​ភារកិច្ច​សំខាន់​ក្នុង​​សកម្មភាព​ការការទូតសភាហុភាគីដើម្បីជំ​រុញនិងការពារ ​ផលប្រយោជន៍​របស់​វៀត​ណាក៏​ដូច​ជាការ​យកចិ​ត្ត​​ទុក​ដាក់រួម​ ចំពោះបញ្ហាសកលលោក​ ដែលរួមចំណែកលើក​កម្ពស់នូវតួនាទី​របស់រដ្ឋសភា​វៀត​ណាម​និយា​យ​ដោយ ឡែកនិងរដ្ឋវៀតណាមនិយា​យរួមលើឆាកអ​ន្តរជាតិ​។

អគ្គលេខាធិការ​សហភាពអន្តរសភាពិភពលោក លោក Martin Chungong បានលើកឡើងថា ក្នុង​ប៉ុន្មាន​ឆ្នាំថ្មី​ៗ​នេះ​ វៀតណាម​បានខំប្រឹងប្រែងយ៉ាងសកម្ម​ដើម្បីប្រែរាល់កិច្ច​សន្យាដែល​បាន​ចារក្នុង​សេចក្តីថ្លែង​ការណ៍ទីក្រុង​ហាណូយ​ឆ្នាំ ២០១៥ ឲ្យក្លា​យទៅ ជាការពិតជាក់ស្តែង។​ លោកអគ្គលេខាធិការ​សហភាព​អន្តរសភាពិ​ភពលោក​ បាន​អះអាងថា សហភាពអ​ន្តរសភាពិភពលោក ត្រៀ​មជាស្រេចស​ហប្រតិ​បត្តិការ​ជាមួយ​​វៀត​ណាម លើ​វិស័យ​នេះ៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top