• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ទទួលជួបថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុន និងសហគ្រាសឥណ្ឌូនេស៊ី

នាព្រឹកថ្ងៃទី៥ ខែសីហា នៅទីក្រុងហ្សាកាតា ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុន និងសហគ្រាសឥណ្ឌូនេស៊ី។

ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញទទួលជួបប្រធានក្រុមហ៊ុន Ciputra។ រូបថត៖ VNA

អញ្ជើញទទួលជួបប្រធានក្រុមហ៊ុន Ciputra លោក Budiarsa Sastrawinata ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះការវិនិយោគ និងសកម្មភាពធុរកិច្ចរបស់ Ciputra ដែលមានដើមទុនជិត ៣ ពាន់លានដុល្លារអាមេរិក ជាពិសេសលើវិស័យធុរកិច្ច និងការផ្តល់សេវាអចលនទ្រព្យ រួមជាមួយនឹងសកម្មភាពសន្តិសុខសង្គមរបស់សម្ព័ន្ធក្រុមហ៊ុន។ ប្រធានរដ្ឋសភាបានស្នើឲ្យសម្ព័ន្ធក្រុមហ៊ុន Ciputra ពង្រីកការវិនិយោគរបស់ខ្លួនលើវិស័យផ្សេងៗទៀត; អំពាវនាវឱ្យមានអ្នកវិនិយោគបន្ថែមទៀតនៅក្នុងប្រទេសទាំងពីរដើម្បីបង្កើតខ្សែសង្វាក់តម្លៃសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសនីមួយៗ។

អញ្ជើញទទួលជួបលោក Michael Jizhar អនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុន Modena Group ប្រធានរដ្ឋសភាបានស្វាគមន៍ចំពោះវត្តមានរបស់សម្ព័ន្ធក្រុមហ៊ុន Modena និងជោគជ័យដំបូងនៅ វៀតណាម។ លោកអនុប្រធាន Michael Jizhar បាននិយាយថា លោកកំពុងសិក្សាសាងសង់រោងចក្រផលិតឧបករណ៍អគ្គិសនី និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះនៅប្រទេសវៀតណាម។ ជាមួយនឹងម៉ាកយីហោគ្រឿងប្រើប្រាស់ក្នុងផ្ទះ និងអេឡិចត្រូនិកឈានមុខគេនៅក្នុងប្រទេសឥណ្ឌូនេស៊ីជាមួយនឹងផលិតផលចែកចាយទៅកាន់ប្រទេសចំនួន ៩២ ជុំវិញពិភពលោក ដែលមានវត្តមាននៅវៀតណាមចាប់តាំងពីឆ្នាំ ២០១៨ សម្ព័ន្ធក្រុមហ៊ុនមានបំណងចង់ពង្រីកវត្តមាន និងប្រតិបត្តិការរបស់ខ្លួនបន្ថែមទៀតនៅវៀតណាមក្នុងវិស័យថាមពលកកើតឡើងវិញក៏ដូចជា ក្នុងវិស័យផលិតរថយន្តអគ្គិសនីនាពេលខាងមុខ។

ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញទទួលជួបថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុន Traveloka ។ រូបថត៖ VNA  

អញ្ជើញ​ជួបថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុន Traveloka ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានវាយតំលៃខ្ពស់ចំពោះយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ Traveloka នៅវៀតណាម ហើយសង្ឃឹមថា Traveloka នឹងដើរតួនាទីត្រួសត្រាយក្នុងកិច្ចសហប្រតិបត្តិការជាមួយធុរកិច្ចវៀតណាមក្នុងវិស័យសកម្មភាពរបស់សម្ព័ន្ធក្រុមហ៊ុន។ លោកបានអះអាងថា រដ្ឋសភា និងរដ្ឋាភិបាលវៀតណាមជានិច្ចកាលរួមដំណើរ និងគាំទ្រ បង្កើតគ្រប់លក្ខខណ្ឌអំណោយផលសម្រាប់អង្គភាពអាជីវកម្មធ្វើប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនៅវៀតណាម ធានាការគោរពតាមច្បាប់៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top