• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាមលោក Tran Thanh Man បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រម៉ារ៉ុក

នាព្រឹកថ្ងៃទី២៧ ខែកក្កដា (ម៉ោងក្នុងតំបន់) ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីរដ្ឋធានី Rabat ដើម្បីចូលរួមសន្និសីទពិភពលោកលើកទី ៦ របស់ប្រធានសភា និងដំណើរការសកម្មភាពទ្វេភាគីនៅប្រទេសស្វីសចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៥។
ប្រធានរដ្ឋសភាវៀតណាមលោក Tran Thanh Man និងភរិយាលោកស្រី Nguyen Thi Thanh Nga និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមចាកចេញពីរដ្ឋធានី Rabat (រូបថត៖ VOV)

ដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានរដ្ឋសភាវៀតណាមលោក Tran Thanh Man ទៅកាន់ប្រទេសម៉ារ៉ុកទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ បញ្ជាក់ ពីតួនាទីសំខាន់នៃការទូតសភា  បម្រើផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកយ៉ាងសកម្មដល់ទំនាក់ទំនងកិច្ច សហប្រតិបត្តិការវៀតណាម-ម៉ារ៉ុក ក៏ដូចជាសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់និងពិភពលោក។ នេះក៏ជាសក្ខីភាពបញ្ជាក់ពីភាពរឹងមាំ និងតួនាទីនៃកិច្ចសហប្រតិបត្តិការខាងត្បូង-ខាងត្បូង បញ្ជាក់ពីចំណងសាមគ្គីភាពនិងមិត្តភាពរវាងប្រទេសកំពុងអភិវឌ្ឍន៍ រួមចំណែកយ៉ាងសកម្មក្នុងដំណើរការអភិវឌ្ឍនៃប្រទេសនីមួយៗ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

បច្ចេកវិទ្យាកង់ទិចក្នុងយុគសម័យថ្មី – និន្នាការអន្តរជាតិ ឱកាស និងតម្រូវការដាក់ចេញសម្រាប់វៀតណាម

បច្ចេកវិទ្យាកង់ទិចក្នុងយុគសម័យថ្មី – និន្នាការអន្តរជាតិ ឱកាស និងតម្រូវការដាក់ចេញសម្រាប់វៀតណាម

នេះគឺជាប្រធានបទនៃសិក្ខាសាលាវិទ្យាសាស្ត្រ ដោយបណ្ឌិត្យសភានយោបាយជាតិហូជីមិញ សហការជាមួយគណៈកម្មាធិការគោលនយោបាយ និងយុទ្ធសាស្ត្រមជ្ឈិម ក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម និងបណ្ឌិត្យសភាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម រៀបចំឡើងនាព្រឹកថ្ងៃទី ២៣ ខែមិថុនា នៅទីក្រុងហាណូយ។

Top