• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាមទទួលជួបប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច កិច្ចការ​បរទេស​ទួរគី

នាព្រឹកថ្ងៃទី ៨ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានទទួលជួបជាមួយលោក Nail Olpak ប្រធានក្រុមប្រឹក្សា សេដ្ឋកិច្ច កិច្ចការបរទេសទួរគី (DEIK)។ នៅក្នុងជំនួបនេះ លោកស្រី Nguyen Thi Kim Ngan បានវាយតម្លៃខ្ពស់ចំពោះការដែលក្រុមប្រឹក្សាសេដ្ឋកិច្ច កិច្ចការបរទេសទួរគីបានរួមសហការគ្នារៀបចំវេទិកាធុរកិច្ចនិងវិនិយោគទួរគី -វៀតណាម។

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ទទួលជួបជាមួយលោក Nail Olpak
ប្រធានក្រុមប្រឹក្សា សេដ្ឋកិច្ច កិច្ចការបរទេសទួរគី (DEIK)

លោកស្រីប្រធានរដ្ឋសភាបានចាតុទុកថាវេទិកានេះគឺជាឱកាសដើម្បីសហគ្រាសនៃប្រទេសទាំងពីរ ស្វែងយល់អំ​ពី​ឱកាសវិនិយោគនៅភាគីនិមួយ បើកចេញឱកាសសហប្រតិបត្តិការថ្មី រួមចំណែកជំរុញទំនាក់ទំនងសហប្រតិបត្តិការវិនិយោគពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។ លោកស្រី Nguyen Thi Kim Ngan បានបញ្ជាក់ថា ក្នុងវិស័យពាណិជ្ជកម្មនិងវិនិយោគនោះ ភាគីទាំងពីរមានជំហានអភិវឌ្ឍន៍ជាច្រើន។ ទំហំពាណិជ្ជកម្មទ្វេភាគីឆ្នាំ២០១៧ ទទួលបានប្រមាណ 1,5 ពាន់លានដុល្លារអាមេរិក ប្រទេសទាំងពីបានខិតខំប្រឹងប្រែងទទួលឲ្យបានទំហំពាណិជ្ជកម្មទ្វេភាគី ៤ ពាន់លានដុល្លារអាមេរិកនាឆ្នាំ២០២០។

វេទិកាធុរកិច្ច និងវិនិយោគទួរគី - វៀតណាមទាក់ទាញបានការចូលរួមរបស់សហគ្រាសទួរគីប្រមាណ ១៦០ អង្គភាព។ ប្រការនេះបានសរឲ្យឃើញថាសហគ្រាសទួរគីផ្ដោតលើកាស្វែងរកឱកាសវិនិយោគ ផលិតកម្ម និងធ្វើអាជីវកម្មនៅវៀតណាម។ តាម លោក Nail Olpak បានឲ្យដឹងថា នាពេលខាងមុខ DEIKនឹងបញ្ជូនគណប្រតិភូធុរកិច្ចទួរគីមកវៀតណាម ដើម្បីចូលរួមសប្តាហ៍ ម៉ូតសម្លៀកបំពាក់ និងចំណីអាហារ ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top