ព័ត៌មាន
ប្រធានរដ្ឋសភាវៀតណាម លោក ជិន ថាញ់មិន បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន
នៅក្នុងដំណើរទស្សនកិច្ចនេះ នៅទីក្រុងប៉េកាំង លោកប្រធានរដ្ឋសភា ជិន ថាញ់មិន បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋចិន លោក Li Qiang និងប្រធានគណៈកម្មាធិការជាតិសភាប្រឹក្សានយោបាយប្រជាជនចិន លោក Wang Huning។ ជួបសន្ទនាជាមួយប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន លោក Zhao Leji និងអញ្ជើញជាសហអធិបតីនៃកិច្ចប្រជុំលើកទី២ នៃគណៈកម្មាធិការសហប្រតិបត្តិការរវាងរដ្ឋសភា វៀតណាម និងសភាតំណាងប្រជាជនទូទាំងប្រទេសចិនផងដែរ។
ក្នុងដំណើរទស្សនកិច្ចនេះ លោកប្រធានរដ្ឋសភា ជិន ថាញ់មិន និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ក៏បានទៅបំពេញទស្សនកិច្ច និងធ្វើការនៅខេត្តសានស៊ី ដែលជាដើមកំណើតនៃបដិវត្តន៍ចិន។ នៅទីនោះ លោកប្រធានរដ្ឋសភា បានជួបជាមួយលេខាគណៈកម្មាធិការបក្សខេត្តសានស៊ី លោក ចាវ អ៊ីតឺ (Zhao Yide) និងលេខាគណៈកម្មាធិការបក្សទីក្រុងយ៉ានអាន លោក វ៉ាង ហៃប៉ឹង (Wang Haipeng) ទៅទស្សនាតំបន់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ និងទីតាំងបដិវត្តន៍សំខាន់ៗមួយចំនួនក្នុងតំបន់៕





