ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាម លោក ជិន ថាញ់មិន បញ្ចប់ប្រកប​ដោយជោគជ័យ​នូវ​ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន​

នៅរសៀលថ្ងៃទី១៥ ខែតុលា (ម៉ោងក្នុងស្រុក) លោកប្រធានរដ្ឋសភា ជិន ថាញ់​មិន និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងស៊ីអាន ខេត្តសានស៊ី (ចិន​) វិល​ត្រឡប់មកវៀតណាមវិញ បញ្ចប់ប្រកប​ដោយជោគជ័យនូវ​ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន និងធ្វើជាសហ​អធិបតីនៃ​សម័យប្រជុំលើកទី២ នៃគណៈកម្មាធិការសហប្រតិបត្តិការរវាងរដ្ឋសភា វៀតណាម និងសភាតំណាង​ប្រជាជនទូទាំង​ប្រទែស​ចិន តាមការអញ្ជើញរបស់លោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភា​តំណាង​ប្រជាជនទូទាំងប្រទេស​ចិន​។

ប្រធានរដ្ឋសភាវៀតណាម លោក ជិន ថាញ់មិន បញ្ចប់ប្រកប​ដោយជោគជ័យ​នូវ​ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន​។ រូបថត៖ VNA

នៅ​ក្នុងដំណើរទស្សនកិច្ចនេះ នៅទីក្រុងប៉េកាំង លោកប្រធាន​រដ្ឋសភា ជិន ថាញ់មិន បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រី​នៃក្រុមប្រឹក្សារដ្ឋចិន លោក Li Qiang និងប្រធានគណៈកម្មាធិការជាតិសភាប្រឹក្សានយោបាយប្រជាជនចិន លោក Wang Huning។ ជួបសន្ទនាជាមួយប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន លោក Zhao Leji និងអញ្ជើញ​ជាសហ​អធិបតីនៃកិច្ចប្រជុំលើកទី២ នៃគណៈកម្មាធិការសហប្រតិបត្តិការរវាងរដ្ឋសភា វៀតណាម និងសភាតំណាងប្រជាជនទូទាំងប្រទេសចិនផងដែរ។​

ក្នុងដំណើរទស្សនកិច្ចនេះ លោកប្រធានរដ្ឋសភា ជិន ថាញ់មិន និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ក៏បានទៅបំពេញទស្សនកិច្ច និងធ្វើការនៅខេត្ត​សានស៊ី ដែលជាដើមកំណើតនៃបដិវត្តន៍ចិន​​។ នៅទីនោះ លោកប្រធានរដ្ឋសភា បានជួបជាមួយលេខាគណៈកម្មាធិការបក្សខេត្តសានស៊ី លោក ចាវ អ៊ីតឺ (Zhao Yide) និងលេខាគណៈកម្មាធិការបក្សទីក្រុងយ៉ានអាន លោក វ៉ាង ហៃប៉ឹង (Wang Haipeng) ទៅទស្សនាតំបន់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ និងទីតាំងបដិវត្តន៍សំខាន់ៗមួយចំនួនក្នុងតំបន់៕​


top