ព័ត៌មាន វៀតណាមនិងកម្ពុជាបន្តរក្សាស្ថិរភាពនយោបាយនិងធានាសន្តិសុខការពារជាតិ 15/10/2026 លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើឲ្យក្រសួងការពារជាតិទាំងពីរ បន្តបង្កើនការចែករំលែកព័ត៌មាន ជួយគាំទ្រគ្នាទៅវិញទៅមក ដើម្បីរក្សាស្ថិរភាពនយោបាយ និងធានាសន្តិសុខរបស់ប្រទេសនីមួយៗ។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ទទួលជួប លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា។ (រូបថត៖ VNA)នារសៀលថ្ងៃទី ១៤ តុលា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានទទួលជួប លោកនាយឧត្តមសេនីយ៍ ទៀ សីហា សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ដែលកំពុងបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម ចូលរួមជំនួបជាប្រចាំរវាងរដ្ឋមន្ត្រីការពារជាតិទាំងបី និងសមយុទ្ធរួមរវាងកងទ័ពវៀតណាម-កម្ពុជា-ឡាវ។នៅក្នុងជំនួបនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើឲ្យក្រសួងការពារជាតិទាំងពីរ បន្តបង្កើនការចែករំលែកព័ត៌មាន ជួយគាំទ្រគ្នាទៅវិញទៅមក ដើម្បីរក្សាស្ថិរភាពនយោបាយ និងធានាសន្តិសុខរបស់ប្រទេសនីមួយៗ; លើកកំពស់ប្រសិទ្ធភាពនៃការសម្របសម្រួលក្នុងការគ្រប់គ្រង ការពារព្រំដែន បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការងារខណ្ឌសីមាបោះបង្គោលព្រំដែន និងធ្វើនីត្យានុកូលកម្មនូវលទ្ធផលដែលសម្រេចបាន។ ក្នុងពេលជាមួយគ្នានេះ សម្របសម្រួល និងគាំទ្រយ៉ាងសកម្មដល់បណ្ដាក្រសួង ផ្នែក និងមូលដ្ឋាននានា ក្នុងការបង្កើនការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចនៅតំបន់ព្រំដែន រួមចំណែកដល់ការជំរុញការតភ្ជាប់រវាងសេដ្ឋកិច្ចទាំងពីរ ខិតខំប្រឹងប្រែងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ២០ ពាន់លានដុល្លារអាមេរិកក្នុងពេលឆាប់ៗនេះ។រីឯខ្លួនវិញ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាលោកនាយឧត្តមសេនីយ៍ ទៀ សីហា បានសង្កត់ធ្ងន់ថា ចំណងមិត្តភាពរវាងវៀតណាម និងកម្ពុជា មានសារៈសំខាន់ពិសេស និងមិនអាចកាត់ថ្លៃបាន ហើយចាំបាច់ត្រូវបន្តថែរក្សា ពូនជ្រុំ ពង្រឹង និងអភិវឌ្ឍន៍សម្រាប់មនុស្សជំនាន់ក្រោយ។ លោកនាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា ភាគីទាំងពីរនឹងសម្របសម្រួលរៀបចំសកម្មភាពជាក់ស្តែង ដើម្បីរំលឹកខួបលើកទី ៦០ ទិវាបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ២០២៧ រួមចំណែកដល់ការបង្កើនការយល់ដឹងនិងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវចំណងសាមគ្គីភាព មិត្តភាពរវាងប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរ៕ តាម vovworld.vn/km-KH Tags:គណៈកម្មាធិការមជ្ឈិមបក្ស ចំណងមិត្តភាព កងទ័ពនៃប្រទេសទាំងពីរ

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើឲ្យក្រសួងការពារជាតិទាំងពីរ បន្តបង្កើនការចែករំលែកព័ត៌មាន ជួយគាំទ្រគ្នាទៅវិញទៅមក ដើម្បីរក្សាស្ថិរភាពនយោបាយ និងធានាសន្តិសុខរបស់ប្រទេសនីមួយៗ។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ទទួលជួប លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា។ (រូបថត៖ VNA)នារសៀលថ្ងៃទី ១៤ តុលា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានទទួលជួប លោកនាយឧត្តមសេនីយ៍ ទៀ សីហា សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ដែលកំពុងបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម ចូលរួមជំនួបជាប្រចាំរវាងរដ្ឋមន្ត្រីការពារជាតិទាំងបី និងសមយុទ្ធរួមរវាងកងទ័ពវៀតណាម-កម្ពុជា-ឡាវ។នៅក្នុងជំនួបនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើឲ្យក្រសួងការពារជាតិទាំងពីរ បន្តបង្កើនការចែករំលែកព័ត៌មាន ជួយគាំទ្រគ្នាទៅវិញទៅមក ដើម្បីរក្សាស្ថិរភាពនយោបាយ និងធានាសន្តិសុខរបស់ប្រទេសនីមួយៗ; លើកកំពស់ប្រសិទ្ធភាពនៃការសម្របសម្រួលក្នុងការគ្រប់គ្រង ការពារព្រំដែន បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការងារខណ្ឌសីមាបោះបង្គោលព្រំដែន និងធ្វើនីត្យានុកូលកម្មនូវលទ្ធផលដែលសម្រេចបាន។ ក្នុងពេលជាមួយគ្នានេះ សម្របសម្រួល និងគាំទ្រយ៉ាងសកម្មដល់បណ្ដាក្រសួង ផ្នែក និងមូលដ្ឋាននានា ក្នុងការបង្កើនការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចនៅតំបន់ព្រំដែន រួមចំណែកដល់ការជំរុញការតភ្ជាប់រវាងសេដ្ឋកិច្ចទាំងពីរ ខិតខំប្រឹងប្រែងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ២០ ពាន់លានដុល្លារអាមេរិកក្នុងពេលឆាប់ៗនេះ។រីឯខ្លួនវិញ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាលោកនាយឧត្តមសេនីយ៍ ទៀ សីហា បានសង្កត់ធ្ងន់ថា ចំណងមិត្តភាពរវាងវៀតណាម និងកម្ពុជា មានសារៈសំខាន់ពិសេស និងមិនអាចកាត់ថ្លៃបាន ហើយចាំបាច់ត្រូវបន្តថែរក្សា ពូនជ្រុំ ពង្រឹង និងអភិវឌ្ឍន៍សម្រាប់មនុស្សជំនាន់ក្រោយ។ លោកនាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា ភាគីទាំងពីរនឹងសម្របសម្រួលរៀបចំសកម្មភាពជាក់ស្តែង ដើម្បីរំលឹកខួបលើកទី ៦០ ទិវាបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ២០២៧ រួមចំណែកដល់ការបង្កើនការយល់ដឹងនិងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវចំណងសាមគ្គីភាព មិត្តភាពរវាងប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរ៕
អត្ថបទផ្សេងទៀត IMF ព្រមានពីហានិភ័យដែលបណ្តាលមកពី AI និងការវាយប្រហារតាមអ៊ីនធឺណិត16/10/2026ព័ត៌មានលោកស្រី Kristalina Georgieva នាយិកាគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានសង្កត់ធ្ងន់លើតម្រូវការបន្ទាន់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិជាក់ស្តែង។ វៀតណាមត្រៀមជាស្រេចចែករំលែកបទពិសោធន៍ និងរួមដំណើរជាមួយសមាជិក CICA16/10/2026ព័ត៌មានវៀតណាមផ្តល់អាទិភាពខ្ពស់បំផុតសម្រាប់ការអភិវឌ្ឍទំនាក់ទំនងវៀតណាម-ឡាវ16/10/2026ព័ត៌មានដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម រួមចំណែកដល់ការលើកកម្ពស់ទំនាក់ទំនងវៀតណាមរវាងជាមួយដាណឺម៉ាក សហភាពអឺរ៉ុប និងបែលហ្ស៊ិក លើគ្រប់ជ្រុងជ្រោយ16/10/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម សង្កត់ធ្ងន់ថា គោលនយោបាយត្រឹមត្រូវ ត្រូវតែក្លាយជាសមត្ថភាពអភិវឌ្ឍន៍ពិតប្រាកដ16/10/2026ព័ត៌មានប្រធានរដ្ឋសភាវៀតណាម លោក ជិន ថាញ់មិន បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន15/10/2026ព័ត៌មានវៀតណាមចូលរួមមតិជាច្រើននៅក្នុងវេទិកាសេដ្ឋកិច្ចថ្មី Bloomberg ឆ្នាំ២០២៦15/10/2026ព័ត៌មាន អត្ថបទផ្សេងទៀត