• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីកម្ពុជា

នាយករដ្ឋមន្ត្រីសម្ដេច ហ៊ុន សែនបានស្នើឲ្យស្ថាប័ននីតិប្បញ្ញត្តិទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្តូរព័ត៌មាន ចែករំលែកបទពិសោធន៍ ជំនាញក្នុងវិស័យច្បាប់ កិច្ចសហប្រតិបត្តិការក្នុងការត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខារវាង ប្រទេសទាំងពីរ រួមចំណែកជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។
 ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីកម្ពុជា (រូបថត៖ VNA)

បន្តសកម្មភាពក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា និងចូលរួមមហាសន្និបាតអន្តរសភាអាស៊ីអាគ្នេយ៍លើកទី៤៣ នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា នៅវិមានសន្តិភាព រាជធានីភ្នំពេញ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន។

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីសម្ដេច ហ៊ុន សែនបានស្នើឲ្យស្ថាប័ននីតិប្បញ្ញត្តិទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្តូរព័ត៌មាន ចែករំលែកបទពិសោធន៍ ជំនាញក្នុងវិស័យច្បាប់ កិច្ចសហប្រតិបត្តិការក្នុងការត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខារវាង ប្រទេសទាំងពីរ រួមចំណែកជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានវាយតំលៃខ្ពស់ចំពោះតួនាទី និងការរួមវិភាគទានសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចំពោះទំនាក់ទំនងល្អរវាងវៀតណាម និងកម្ពុជា។ លោកបានស្នើឱ្យនាយករដ្ឋមន្ត្រី សម្ដេចហ៊ុន សែន បន្តយកចិត្តទុកដាក់ និងដឹកនាំការលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ រួមមានកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ ព្រំដែន ពាណិជ្ជកម្ម និងការវិនិយោគ កសិកម្ម អប់រំ-បណ្តុះបណ្តាល ទេសចរណ៍ កិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាន ជួយសម្រួលសហគមន៍ជនវៀតណាមដើម្បីស្ថិរភាពជីវភាពរស់នៅ រួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍ រីកចម្រើនរុងរឿងរបស់ព្រះរាជាណាចក្រកម្ពុជា និងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ទាក់ទិននឹងបញ្ហាអន្តរជាតិ មេដឹកនាំទាំងពីរបានចាត់ទុកថា ក្នុងបរិបទនៃស្ថានការណ៍សេដ្ឋកិច្ច និងនយោបាយពិភពលោកដែលមានភាពស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាននោះ បក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរត្រូវពង្រឹងសាមគ្គីភាព និងទំនុកចិត្តនយោបាយ បង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ខិតខំរក្សាសាមគ្គីភាពនិងឯកភាពគ្នា ប្រកាន់ខ្ជាប់នូវគោលការណ៍ឯកភាព និងបញ្ជាក់ពីមជ្ឈភាពរបស់អាស៊ានក្នុងនិម្នាបនកម្មសន្តិសុខក្នុងតំបន់។ ប្រកាន់ខ្ជាប់នូវគោលការណ៍របស់អាស៊ានលើបញ្ហាសមុទ្រខាងកើត។

ក៏នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញទទួលជួបឧបនាយករដ្ឋមន្ត្រី អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាមលោកស្រី ម៉ែន សំអនផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top