• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញ​ចូល​រួមសន្និសីទ​លើក​សសើរ​ជន​មាន​គុណូបការៈ​


 ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមសន្និសីទលើក សសើរជនមានគុណូបការៈក្នុងជួរនគរបាលប្រជាជន 

នាព្រឹកថ្ងៃទី២១​ ខែកក្កដា ឆ្នាំ២០១៧ នៅទីស្នាក់ការ​​ក្រសួងនគរបាលវៀតណាម បាន​ប្រព្រឹត្តទៅ សន្និសីទ​លើកសរសើរ​ជនមានគុណូបការៈ ចំពោះបដិវត្តន៍ក្នុងជួ​រនគរ​បាល​ប្រជាជន ក្នុងឱកាសរំលឹក​ខួបលើកទី៧០ នៃទិវាយុទ្ធជន​ពិការ-យុទ្ធជនពលីថ្ងៃទី២៧ ខែកក្កដា។ សមាគម​មិត្តភាពកម្ពុជា-វៀតណាម។ 

នៅទី​នេះ លោកស្រី Nguyen Thi Kim Ngan បានលើកសរសើរចំពោះរាល់ការខិតខំ ប្រឹងប្រែង ស្នាដៃ​និង​យុទ្ធជ័យ ​របស់យុទ្ធជនពិការ សាច់ញាត្តិយុទ្ធជន​ពលី និងជន មានគុណូបការៈ​ចំពោះ​បដិវត្តន៍​ក្នុងជួរ​នគរបា​ល​ប្រជាជន ព្រមទាំងទទួលស្គា​ល់និង វាយតម្លៃខ្ពស់ ចំពោះលទ្ធផល​ដែលទទួល​បាន ក្នុងការតបស្ន​ង​សងគុណ​​របស់កង ​កម្លាំងនគរបាលវៀត​ណាម​​នាពេល​កន្លងទៅ។ លោកស្រីប្រធាន​រដ្ឋសភាអ​ញ្ជើញ ផ្តល់អនុសាសន៍​ថា៖

“កងកម្លាំង​នគរបាល​ប្រជាជនគប្បីជ្រួតជ្រាប​ត្រឹមត្រូវនិង រៀបចំអនុវត្តប្រកបដោយប្រសិទ្ធិភាពនូវ គោល​នយោបាយ​​របស់បក្ស​និងរដ្ឋ ចំពោះជនមានគុណូបការៈ និងសាច់ញាត្តិយុទ្ធជន​ពលី។ ជាពិសេស ផ្តោតការ​យក​ចិត្ត​​ទុក​ដាក់ទៅលើការងារ អប់រំ បណ្តុះបណ្តាល និងប​ង្កើតការងារ​ធ្វើសម្រាប់​ជនមាន​គុណូបការៈ​និងសាច់ ញា​ត្តិរបស់​គេ មុនបង្អស់គឺសម្រាប់​គ្រួសារជួបការ​លំបាកក្នុង​ជីវភាព​រស់នៅផង​ដែរ”៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

វៀតណាមស្វាគមន៍សេចក្តីថ្លែងការណ៍រួមរវាងកម្ពុជានិងថៃស្ដីពីការព្រមព្រៀងឈប់បាញ់

វៀតណាមស្វាគមន៍សេចក្តីថ្លែងការណ៍រួមរវាងកម្ពុជានិងថៃស្ដីពីការព្រមព្រៀងឈប់បាញ់

វៀតណាមជឿជាក់ថា ប្រទេសទាំងពីរនឹងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងដែលបានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍រួម បន្តការចរចាដើម្បីដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) សន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ព្រមទាំងឈរលើស្មារតីមិត្តភាព និងសាមគ្គីភាពអាស៊ាន ដើម្បីផលប្រយោជន៍ដ៏យូរអង្វែងរបស់ភាគីទាំងពីរនិងតំបន់ទាំងមូល។

Top