ព័ត៌មាន
ប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន បញ្ចប់ដំណើរទៅចូលរួម IPU-១៥០ និង បំពេញទស្សនកិច្ចជាផ្លូវការនៅអ៊ូសបេគីស្ថាននិងអាមេនី
មុននោះ នារសៀលថ្ងៃទី៨ ខែមេសា (ម៉ោងក្នុងតំបន់) ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានជួបជាមួយមន្ត្រីនិងកម្មាភិបាលនៃស្ថានទូតវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ីនិងអ៊ូសបេគីស្ថាន និងសហគមន៍ជនវៀតណាមនៅអ៊ូសបេគីស្ថាន។
ក្នុងជំនួបនេះ ប្រធានរដ្ឋសភាបានអះអាងថា គោលនយោបាយយ៉ាងខ្ចប់ខ្ចួនរបស់បក្ស និងរដ្ឋវៀតណាមគឺជានិច្ចកាលយកចិត្តទុកដាក់និងចាត់ទុកសហគមន៍ជនវៀតណាមនៅក្រៅប្រទេសជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បាន ជាកត្តាសំខាន់ដែលរួមចំណែកពង្រឹងទំនាក់ទំនងសហប្រតិបត្តិការ និងមិត្តភាពរវាងវៀតណាមនិងបណ្តាប្រទេស។ រដ្ឋសភាបានធ្វើវិសោធនកម្ម និងបំពេញបន្ថែមនូវបទប្បញ្ញត្តិ និងគោលនយោបាយថ្មីជាច្រើនសម្រាប់ប្រជាជនវៀតណាមនៅក្រៅប្រទេស ដូចជាច្បាប់អត្តសញ្ញាណប័ណ្ណ ច្បាប់ភូមិបាល(វិសោធនកម្ម)... ដែលចែងថា ប្រជាពលរដ្ឋវៀតណាមទាំងអស់ត្រូវបានផ្តល់អត្តសញ្ញាណប័ណ្ណ; គោលនយោបាយដីធ្លីសម្រាប់ ជនវៀតណាមរស់នៅបរទេសដែលជាពលរដ្ឋវៀតណាមគឺដូចគ្នានឹងពលរដ្ឋក្នុងប្រទេស។ ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន សង្ឃឹមថា ប្រជាជននឹងបន្តលើកតម្កើងប្រពៃណីសាមគ្គីភាព និងរួមចំណែកអភិវឌ្ឍន៍ប្រទេសអ៊ូសបេគីស្ថាន និងទំនាក់ទំនងវៀតណាម-អ៊ូសបេគីស្ថាន៕