ព័ត៌មាន
ប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន ចាប់ផ្តើមចូលរួមមហាសន្និបាត AIPA-៤៦ និងបំពេញទស្សនកិច្ចជាផ្លូវការនៅម៉ាឡេស៊ី
ក្នុងដំណើរបំពេញទស្សនកិច្ចការងារនេះ ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន គ្រោងនឹងចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ AIPA ចូលរួមពិធីបើក និងថ្លែងសុន្ទរកថាសំខាន់នៅសម័យប្រជុំពេញអង្គលើកទី១។ ប្រធានរដ្ឋសភាក៏នឹងមានជំនួបទ្វេភាគីជាមួយប្រធានគណៈប្រតិភូនៃសភាសមាជិក AIPA និងដៃគូនានាផងដែរ។
នេះជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់ប្រធានរដ្ឋសភាវៀតណាមទៅកាន់ម៉ាឡេស៊ី បន្ទាប់ពីប្រទេសទាំងពីរបានធ្វើឱ្យប្រសើរឡើងជាផ្លូវការនូវទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ (ខែវិច្ឆិកាឆ្នាំមុន)។ ក្នុងទំនាក់ទំនងជារួមរវាងប្រទេសទាំងពីរ រដ្ឋសភាវៀតណាមនិងសភាម៉ាឡេស៊ីបន្តរក្សាកិច្ចសហប្រតិបត្តិការល្អទាំងទ្វេភាគី និងពហុភាគី។ ភាគីទាំងពីរបានផ្លាស់ប្តូរគណៈប្រតិភូជាប្រចាំ និងសម្របសម្រួលយ៉ាងជិតស្និទ្ធនៅយន្តការអន្តរសភាក្នុងតំបន់ និងអន្តរជាតិ ដូចជាសហភាពអន្តរសភា (IPU) វេទិកាសភាអាស៊ីប៉ាស៊ីហ្វិក (APPF) AIPA ជាដើម។ តាមគម្រោង ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ប្រធានរដ្ឋសភានឹងមានការពិភាក្សា និងជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសម៉ាឡេស៊ី; ជួបជាមួយកម្មាភិបាល និងបុគ្គលិកនៃស្ថានទូត និងតំណាងសហគមន៍ជន វៀតណាមនៅម៉ាឡេស៊ី៕