• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាលោក Tran Thanh Man អញ្ជើញជួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត Nam Dinh

អញ្ជើញថ្លែងមតិដឹកនាំ ប្រធានរដ្ឋសភាលោក Tran Thanh Man បានទទួលស្គាល់លទ្ធផលវិជ្ជមានក្នុងការអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងរយៈពេលថ្មីៗនេះ។
ប្រធានរដ្ឋសភាលោក Tran Thanh Man អញ្ជើញថ្លែងមតិដឹកនាំ (រូបថត៖ Thong Nhat/TTXVN)

នាព្រឹកថ្ងៃទី ១០ សីហា នៅទីក្រុង Nam Dinh ប្រធានរដ្ឋសភា លោក Tran Thanh Man បានអញ្ជើញជួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត Nam Dinh អំពីលទ្ធផលនៃការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សខេត្តលើកទី ២០ ចាប់ពីដើមអាណត្តិមកដល់បច្ចុប្បន្ន និងរយៈពេល ៧ ខែដំបូងនៃឆ្នាំ ២០២៤; ទិសដៅនិងភារកិច្ចសំខាន់ៗ ចាប់ពីពេលនេះរហូតដល់ដំណាច់អាណត្តិ ២០២០ - ២០២៥។ អញ្ជើញថ្លែងមតិដឹកនាំ ប្រធានរដ្ឋសភាលោក Tran Thanh Man បានទទួលស្គាល់លទ្ធផលវិជ្ជមានក្នុងការអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុង រយៈពេលថ្មីៗនេះ។  លោកប្រធានរដ្ឋសភាបានស្នើឱ្យខេត្ត Nam Dinh បន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី ១៣ និងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី ២០ របស់ខេត្ត ដោយខិតខំដើម្បីក្លាយជាប៉ូលអភិវឌ្ឍន៍ដ៏សំខាន់នៃតំបន់ដីសណ្តរទន្លេក្រហម; ដាក់ពង្រាយកម្មវិធីគោលដៅជាតិ និងសេចក្តីសម្រេចចិត្តរបស់រដ្ឋសភា និងរដ្ឋាភិបាលប្រកបដោយប្រសិទ្ធភាព៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អនុប្រធានរដ្ឋសភា លោក ត្រឹន ក្វាងភឿង ចុះត្រួតពិនិត្យការងារត្រៀមរៀបចំការបោះឆ្នោតនៅខេត្តថាញ់ហ័រ

អនុប្រធានរដ្ឋសភា លោក ត្រឹន ក្វាងភឿង ចុះត្រួតពិនិត្យការងារត្រៀមរៀបចំការបោះឆ្នោតនៅខេត្តថាញ់ហ័រ

កាលពីថ្ងៃទី១០ ខែមីនា លោក ត្រឹន ក្វាងភឿង អនុប្រធានរដ្ឋសភាវៀតណាម បានចុះត្រួតពិនិត្យ និងធ្វើការជាមួយគណៈកម្មាធិការរៀបចំការបោះឆ្នោតឃុំ ពូលួង ខេត្តថាញ់ហ័រ ស្តីពីការងារត្រៀមរៀបចំការបោះឆ្នោតសមាជិកសភានីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១។

Top