• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភានៃរដ្ឋាភិបាលប្រជាជនគុយបា លោក Esteban Lazo Hernandez មកបំពេញទស្សនកិច្ចនៅវៀតណាម

តបតាមការអញ្ជើញរបស់ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាម នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ សមាជិកការិយាល័យនយោបាយ ប្រធានរដ្ឋសភានៃរដ្ឋាភិបាលប្រជាជនគុយបា លោក Esteban Lazo Hernandez បានអញ្ជើញមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចនៅវៀតណាម និងចូលរួមពិធីរំលឹកខួបលើកទី៥០ នៃទិវាមេដឹកនាំគុយបា លោក Fidel Castro ទៅកាន់តំបន់រំដោះភាគខាងត្បូងវៀតណាម (កញ្ញា ១៩៧៣-កញ្ញា ២០២៣)។ ដំណើរទស្សនកិច្ចនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៨ ខែកញ្ញា។
ប្រធានរដ្ឋសភានៃរដ្ឋាភិបាលប្រជាជនគុយបា Esteban Lazo Hernandez ។ រូបថត៖ TTXVN

ពិភាក្សាជាមួយអ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំទីក្រុងនៅ La Habana មុនដំណើរទស្សនកិច្ចនេះ អគ្គលេខាធិការរដ្ឋសភានិងក្រុមប្រឹក្សារដ្ឋគុយបាលោក Homero Acosta Alvarez បានអះអាងថា៖ ទំនាក់ទំនងរវាងវៀតណាមនិងគុយបាគឺជាទំនាក់ទំនងពិសេសណាស់។ នោះគឺជាទំនាក់ទំនងរវាងប្រជាជាតិបងប្អូនទាំងពីរ ត្រូវបានពូនជ្រុំដោយកំដៅនៃការតស៊ូដណ្ដើមឯករាជ្យនិងកសាងសង្គមនិយម។

អគ្គលេខាធិការរដ្ឋសភានិងក្រុមប្រឹក្សារដ្ឋគុយបា លោក Homero Acosta Alvarez បានលើកច្បាស់ថា ដំណើរទស្សនកិច្ចនៅវៀតណាមរបស់សមាជិកការិយាល័យនយោបាយ ប្រធានរដ្ឋសភានៃរដ្ឋាភិបាលប្រជាជន និងក្រុមប្រឹក្សារដ្ឋគុយបា លោក Esteban Lazo Hernández ត្រូវបានប្រព្រឹត្តិទៅក្នុងឱកាសដែលប្រទេសទាំងពីររំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ នៃព្រឹត្តិការណ៍មេដឹកនាំ Fidel Castro ទៅកាន់ដែនដីដែលទើបបានរំដោះនៅខេត្ត Quang Tri។ នេះជាព្រឹត្តិការណ៍មានអត្ថន័យដ៏ធំធេងក្នុងទំនាក់ទំនងបងប្អូនប្រពៃណីរវាងប្រទេសទាំងពីរ ជាពេលវេលាប្រវត្តិសាស្ត្រដែលគូសសញ្ញាការអភិវឌ្ឍនៃទំនាក់ទំនងពិសេសដ៏កម្រ រវាងប្រទេសទាំងពីរ។

អគ្គលេខាធិការរដ្ឋសភានិងក្រុមប្រឹក្សារដ្ឋគុយបា លោក Homero Acosta Alvarez បានអះអាងថា ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាគុយបា លោក Esteban Lazo នៅវៀតណាមលើកនេះ គឺជាជំហានបន្តរួមចំណែកដល់ចំណងមិត្តភាពរវាងប្រជាជាតិទាំងពីរ និងជាឱកាសដើម្បីបន្តពង្រឹងទំនាក់ទំនងរវាងសភានៃប្រទេសទាំងពីរ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្មទ្វេភាគីផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top