• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាត្រួតពិនិត្យការ​ងាររៀបចំការបោះឆ្នោតជ្រើសតាំង​សមាជិកសភានី​តិកាលទី១៦ នៅខេត្តដុងណៃ

នាព្រឹកថ្ងៃទី៥ ខែមីនា លោក ត្រិន ថាញ់មិន ប្រធានរដ្ឋសភានិងជាប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត បានចុះត្រួតពិនិត្យការងាររៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិឆ្នាំ២០២៦ - ២០៣១ នៅខេត្តដុងណៃ។

លោក ត្រិន ថាញ់មិន ប្រធានរដ្ឋសភានិងជាប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត បានចុះត្រួតពិនិត្យការងាររៀបចំការបោះឆ្នោត។ រូបថត៖ VNA

ដោយធ្វើការជាមួយគណៈកម្មាធិការរៀបចំការ បោះឆ្នោតខេត្តដុងណៃ បន្ទាប់ពីបានស្តាប់របាយការណ៍ពីខេត្តដុងណៃ និងមតិយោបល់របស់សមាជិកគណប្រតិភូ នៅក្នុងសុន្ទរកថាសន្និដ្ឋានកិច្ចប្រជុំ លោក ត្រិន ថាញ់មិន ប្រធានរដ្ឋសភានិងជាប្រធានក្រុមប្រឹក្សារៀបចំការបោះឆ្នោតជាតិ បានស្នើសុំថា៖ “ខ្ញុំសង្ឃឹមថា ខេត្តដុងណៃ នឹងមិនរៀបចំការបោះឆ្នោតឡើងវិញនៅថ្នាក់ឃុំ ថ្នាក់ខេត្ត ឬបោះឆ្នោតចំនួនសមាជិកសភាឡើងវិញឡើយ។ ទីពីរ សូមស្នើឲ្យបេក្ខជនទាំងអស់ ត្រូវតែចូលរួមជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតតាមរយៈមធ្យោបាយផ្ទាល់និងតាមអ៊ីនធឺណិត ដើម្បីឱ្យអ្នកបោះឆ្នោតស្គាល់ដល់បេក្ខជនសម្រាប់រដ្ឋសភានៅថ្នាក់ទាំងបី។ ការសំណេះសំណាលនេះ គឺដើម្បីខិតជិតប្រជាជន ក្តាប់ជាប់មតិនិងសេចក្តីប្រាថ្នារបស់ប្រជាជន ហើយមិនអាចធ្វើដោយត្រួសៗបាន ទេ”។

លោក ត្រិន ថាញ់មិន ប្រធានរដ្ឋសភានិងជាប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត បានវាយតម្លៃខ្ពស់ចំពោះការរៀបចំសម្ភារៈ និងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការបោះឆ្នោតនៅខេត្តដុងណៃ។ រូបថត៖ VNA

លើសពីនេះ ប្រធានរដ្ឋសភាបានកត់សម្គាល់ជាពិសេសអំពីតម្រូវការក្នុងការកាត់បន្ថយការបោះ ឆ្នោតជំនួសអ្នកដទៃ; ទន្ទឹមនឹងនោះ ម្ចាស់ការស្រាវជ្រាវ អនុវត្តបច្ចេកវិទ្យាព័ត៌មាន និងការផ្លាស់ប្តូរឌីជីថលឲ្យបានត្រឹមត្រូវ ដើម្បីធានាថាបញ្ជីឈ្មោះអ្នកបោះឆ្នោតគ្មានការខកខាន៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន ទទួលជួបអភិបាលទីក្រុង Milan លោក Giuseppe Sala

ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន ទទួលជួបអភិបាលទីក្រុង Milan លោក Giuseppe Sala

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការ ទៅកាន់សាធារណរដ្ឋអ៊ីតាលី កាលពីរសៀល ថ្ងៃទី១៣ ខែមេសា (ម៉ោងក្នុងតំបន់) ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានទទួលជួបអភិបាលទីក្រុង Milan លោក Giuseppe Sala។

Top