ព័ត៌មាន
ប្រធានរដ្ឋសភា លោក ជិន ថាញ់មិន ចូលរួមពិធីសម្ពោធសំណង់នៅតំបន់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជាតិពិសេស Tan Trao
ព្រឹត្តិការណ៍នេះ ធ្វើឡើងស្របពេលជាមួយនឹងការរំលឹកខួបលើកទី ៨០ ទិវារដ្ឋសភាវៀតណាមអនុម័តលើរដ្ឋធម្មនុញ្ញដំបូង (ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ១៩៤៦ - ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២៦) ជួយជ្រោមជ្រែងទិវាច្បាប់វៀតណាម (ថ្ងៃទី ៩ ខែវិច្ឆិកា) ឆ្ពោះទៅការំលឹកខួបលើកទី ៨១ ទិវា បោះឆ្នោតសកលលើកដំបូងដើម្បីជ្រើសតាំងរដ្ឋសភាវៀតណាម (ថ្ងៃទី ៦ ខែមករា ឆ្នាំ ១៩៤៦ - ថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៧) និងអបអរសាទរខួបលើកទី ១៩៥ ទិវាបង្កើតខេត្ត Tuyen Quang (ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ១៨៣១ - ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២៦)។
ខ្សែផ្លូវបដិវត្តន៍ Tan Trao – Trung Yen មានប្រវែង ៩,២ គីឡូម៉ែត្រ ដែលចាប់ផ្តើមការសាងសង់នៅក្នុងខែធ្នូ ឆ្នាំ២០២៥ ហើយត្រូវបានសម្រេច ក្នុងរយៈពេលជិត ១១ ខែ។ ការសម្ពោធផ្លូវនេះមិនត្រឹមតែមានអត្ថន័យប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការធ្វើឲ្យសុក្រិតហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់ទីតាំងប្រវត្តិសាស្ត្រ និងបើកលំហអភិវឌ្ឍន៍ថ្មីៗសម្រាប់តំបន់មូលដ្ឋានបដិវត្តន៍ ATK ទៀតផង។
សារមន្ទីរ ATK Tan Trao ត្រូវបានវិនិយោគតាមប្រធានបទតាំងពិព័រណ៍ឯកទេស ដោយអនុវត្តន៍បច្ចេកវិទ្យាទំនើប វិចិត្រសិល្បៈដ៏ប្រណិត ខណៈដែលធានាលក្ខណៈឧឡារិកខ្ពស់។ សារមន្ទីរនេះគឺជាទីកន្លែងថែរក្សាការចងចាំដែលមិនអាចកាត់ថ្លៃបានរបស់ប្រជាជាតិ ព្រមទាំងអះអាងនូវឋានៈរបស់ខេត្ត Tuyen Quang ដែលជារដ្ឋធានីនៃតំបន់រំដោះ និងរដ្ឋធានីនៃចលនាតស៊ូផងដែរ៕






