• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទិ១០ឆ្នាំបង្កើតបក្សភាគប្លុកស្ថាប័នមជ្ឈឹម


ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី១០
ឆ្នាំបង្កើតបក្សភាគប្លុកស្ថាប័នមជ្ឈឹម

នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ បក្សភាគប្លុកស្ថាប័នមជ្ឈឹមបានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍​លើកទី១០ទិវាបង្កើត (ថ្ងៃទី១១មេសាឆ្នាំ២០០៧ - ថ្ងៃទី១១មេសាឆ្នាំ២០១៧) និងពិធីទទួលគ្រឿងឥស្សារិយសពលកម្ម ថ្នាក់ទីមួយ (លើកទី២)។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ លោក Tran Dai Quang បានស្នើអោយគណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ក្នុងបក្សភាគប្លុកស្ថាប័នមជ្ឈឹមត្រូវបន្តផ្លាស់ប្តូរថ្មីយ៉ាងខ្លាំងក្លា ​ពង្រីក​ថែមទៀតតួនាទីដឹកនាំរបស់បក្សក្នុងស្ថាប័ន អង្គភាព។ ទន្ទឹមនឹងនោះ​ជំរុញថែមទៀតការធ្វើពិគ្រោះយោបល់  ធានាការដឹក នាំរបស់បក្ស៕ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានស្នើថា៖

«បក្សភាគប្លុកស្ថាប័នមជ្ឈឹមគប្បីយកចិត្តទុកដាក់ដល់ការកសាងជួរកម្មាភិបាលគ្រប់ជាន់ថ្នាក់ ជាពិសេស​គឺ​ជួរ​កម្មាភិបាលថ្នាក់យុទ្ធសាស្ត្រដែលមានគ្រប់ទៅដោយសមត្ថភាពចរិតលក្ខណនិងកិត្យានុភាពសំរាប់ភារកិច្ច។
ទន្ទឹមនឹងនោះ គប្បីលើកកំពស់ការឈានទៅមុខនិងធ្វើគំរូបរបស់កម្មាភិបាលនិងបក្ខជន ជាពិសេសគឺអ្នកប្រមុខគណៈម្មាធិការបក្សនិងប្រធានស្ថាប័ន។ កសាងជួរកម្មាភិបាល បក្ខជនប្លុកស្ថាប័នមជ្ឈឹមឧស្សាហព្យា​យាម​ សន្សំសំចៃ ស្មោះត្រង់ ធ្វើអស់ពីកំលាំងកាយចិត្តរបស់ខ្លួនដើម្បីបំរើប្រទេសជាតិនិងប្រជាជន៕ 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ​ ​ តូ ឡឹម អញ្ជើញ​ដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅទីក្រុងម៉ុងត្រេអ៊ីល (បារាំង)

លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ​ ​ តូ ឡឹម អញ្ជើញ​ដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅទីក្រុងម៉ុងត្រេអ៊ីល (បារាំង)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់សាធារណរដ្ឋបារាំង និងចូលរួមក្នុងកិច្ចប្រជុំកំពូលអវកាសនៅទីក្រុងប៉ារីស នៅព្រឹកថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស ប្រធានរដ្ឋ​វៀតណាម លោក តូ ឡឹម និងភរិយា រួមជាមួយ​គណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញ​ដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅឧទ្យានម៉ុងត្រេអ៊ីល (ទីក្រុងម៉ុងត្រេអ៊ីល)។

Top